ទុស្សេខ្សែភ្លើងឆេះកុដិ១ខ្នងនៅវត្តដូនច្រែង

118
ចែករម្លែក

ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ ហេតុការណ៍​ទុស្សេ​ខ្សែភ្លើង​ឆេះ​កុដិ​១​ខ្នង​នៅ​នៅ​វត្ត​ដូន​ច្រែង ភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ បាន​កើតឡើង​កាលពី​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០ ខណៈ​ព្រះសង្ឃ​ចូល​សូត្រធម៌​នៅ​វិហារ​។​

​លោក​វរសេនីយ៍​ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី​បានអោយដឹងថា កុដិ​ព្រះសង្ឃ​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ទំហំ​បណ្តោយ​៩​ម៉ែត្រ ទ​ទឺង​៨​ម៉ែត្រ ។​
យោង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​អោយដឹងថា មូលហេតុ​នៃ​អគ្គីភ័យ​នោះ បណ្តាលមកពី​ទុសេ​ខ្សែភ្លើង ខណៈពេល​ព្រះ​ស​ង្ស​ចូល​សូត្រធម៌​វិហារ ។​

​កម្លាំង​អធិការ​និង​ប៉ុស្តិ​តា​ឡំ​បាន​ដឹកនាំ​ឡានទឹក​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូន​ច្រែង ជួយ​ពន្លត់​មុន​ខ្លះ​ផង ដោយ​ប្រើ​អស់​ទឹក​មួយ​ឡាន​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម