កុំភ្លេចចូលរួមព្រឹ​ត្ត​ការណ៍​ជិះ​កង់​លើក​ទី​២​ចម្ងាយ​ទៅមក​ជាង​៦០​គីឡូម៉ែត្រ​ក្នុងឱកាស​ឈប់សម្រាក​១​សប្តាហ៍​ខាងមុខ

246
ចែករម្លែក


ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​រដ្ឋបាលខេត្ត​បាត់ដំបង​កាលពី​ចុង​សប្ដាហ៍​មុននេះ បាន​បង្កើត ព្រឹត្តិការណ៍​ជិះ​កង់​ជា​លើក​ទី​២ ក្នុង​ឆ្នាំ ២០២០ ចម្ងាយ​ផ្លូវ​ទៅមក​ជាង ៦០ គីឡូម៉ែត្រ ដោយ​ផ្តើម ចេញពី​មុខ​សាលាខេត្ត​បាត់ដំបង​ឆ្ពោះទៅ​ចំណុច​ទំនប់​ស្ទាក់​ទឹក​ក​ង្ហ​ត​ស្រុក​បាណន់ ។
​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​មាន​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ព្រមទាំង​ដើម្បី​ទាក់ទាញ​ភ្ញៀ​ទេសចរ​ណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​មកលេង​កម្សាន្ត​ក្នុងឱកាស​បុណ្យ​ឈប់សម្រាក​​​ប្រមាណ​១​អាទិត្យ​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃ​២២​ខែសីហា​ឆ្នាំ​២០២០ ខាងមុខនេះ​។​

​អ្នកចូលរួម​ជិះ​កង់​នេះ​មាន​មន្ត្រីរាជការ មន្ទីរ អង្គភាព​នានា​និង ប្រជាពលរដ្ឋ ជាច្រើន​
​នាក់​ផងដែរ​។​

លោក ងួន រតនៈ បន្តថា​ការ​ជិះ​កង់​មិត្តភាព​នេះ​មិន​ត្រឹមតែ​ធ្វើ​នៅ​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ​ទេ គឺ​ពេលខ្លះ​យើង​បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ការ​ជិះ​កង់​នេះ​ដោយ​ធ្វើ​រួមគ្នា​ជាមួយ​ខេត្ត​ជិតខាង​នៃ​ប្រទេស​ថៃ​ជាច្រើនលើក​ផងដែរ ។​

​លោក​នួន ថា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានបញ្ជាក់​បញ្ជាក់ថា​ក្នុង​ខេត្ត​
​បាត់ដំបង​ទាំងមូល​មាន​តំបន់​ទេសចរណ៍​សរុប​ជាង​៥០​កន្លែង​ក្នុងនោះ​មាន​តំបន់​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ , រមណីយដ្ឋាន វប្បធម៌ និង ធម្មជាតិ , សំណង់ ស្ថាបត្យកម្ម ,​ផ្ទះ​បុរាណសម័យ​​អាណានិគម​បារាំ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​, រមណីយដ្ឋាន ធម្មជាតិ កែច្នៃ , សហគមន៍ ទេសចរណ៍ , តំបន់​ទេសចរណ៍​បែប​សិប្បនិម្មិត​(​កន្លែង​ជិះ​ឡូរី​ឬ​ហៅ​រថភ្លើង​ឬ​ស្សី​ក្បែរ​ជើងភ្នំ​ប្រសាទ​បាណន់​ស្រុក​បាណន់​)​។​ក្រៅពីនោះ​មាន​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ដូចជា​ទឹកជ្រោះ​ធ្លាក់​អូរ​ជាំ​តំបន់​ល្អាង​ភ្នំ​ស្ពាន​ដែល​ក្រសួង​និង​មន្ទីរ​សហការ​ជាមួយ​អ្នកឯកទេស​ជនជាតិ​បារាំង​ធ្វើ​កំណាយ​ស្រាវជ្រាវ​រកឃើញ​វត្ថុ​បុរាណ​និង​សម្ភា​រះ​ប្រើប្រាស់​មនុស្ស​ជំនាន់​រាប់ពាន់​ឆ្នាំ​។​

​ខេត្តបាត់ដំបង​នៅមាន​ល្អាង​សត្វ​ប្រចៀវ​នៅ​ភ្នំ​សំពៅ មាន​តំបន់​បន្ទាយ​សត្វ​ស្លាប​នៅ​តំបន់​ទន្លេសាប ស្រុក​ឯក​ភ្នំ​និង​កន្លែង​ដើរលេង​កម្សាន្ត​រាប់មិនអស់​ទេ​។​បើ​ចង់​ស្គាល់​បាត់ដំបង​ច្បាស់​ទាល់តែ​នៅ​ទស្សនា​ជាច្រើន​ថ្ងៃ​គ្រាន់តែ​ល្អាង​លើ​ភ្នំ​សំពៅ​មាន​ជាង​១០​កន្លែង​និង​នៅតាម​ស្រុក​មូ​យ​ចំនួន​ពិសេស​ស្រុក​សំឡូត ស្រុក​បាណន់ ស្រុក​រតនមណ្ឌល​ស្រុក​ឯក​ភ្នំ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ក៍មាន​កន្លែង​ទស្សនា​រាប់មិនអស់​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម