​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​រួមគ្នា​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​សម័យ​កូ​វីដ​១៩

176
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួងទេសចរណ៍​សហ​គ្រិន​ខ្មែរ​(KE)​ដែលជា​អង្គភាព​មួយ​ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង Impact Hub Phnom Penh បាន​សហការ​ចាប់ផ្តើម អនុវត្ត​គម្រោង​« ទេសចរណ៍​ខ្មែរ​សម័យថ្មី​»(KhmerTourismForTheFuture)​។​ទេសចរណ៍​ខ្មែរ​សម័យថ្មី​គឺជា​កម្មវិធី​បណ្តុះបណ្តាល​សហគ្រិន​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​គាំទ្រ​ធុរកិច្ច​ថ្មី​(Startup)​និង​អាជីវកម្ម​ផ្សេងៗ​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យមាន​ភាព​ធន់​ន​វា​នុ​វត្ត​ភាព​និង​ភាព​ច្នៃប្រឌិត​ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​និង​ប្រជាជន​ក្នុង​តំបន់​ដែល​កំពុងតែ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​កម្មវិធី​នេះ​នឹងចូលរួម​បង្កើតជា​ផ្លូវ​ដើរ​ដ៏​ថ្មី​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ប្រកបដោយ​ចី​រ​ភា ព​និង​អាច​ក្រោកឈរ​ឡើងវិញ​នៅក្នុង​រយៈពេល​១២​ខែ​ទៅមុខទៀត​។​កម្មវិធី​នេះ​ត្រូវបាន​ចងក្រង​ឡើង​សម្រាប់​យុវជន​ឬ​សហគ្រិន​ដែលមាន​គំរូ​អាជីវកម្ម​ដែល​គិតគូរ​ទៅដល់​បរិស្ថាន​ឬ​អ្នក​ដែលមាន​ធុរកិច្ច​ថ្មី​(Startup) ដ៏​មាន​សក្តានុពល និង​ឥទ្ធិពល​វិជ្ជមាន​ទៅដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​។

​គោលដៅ​ចុងក្រោយ​របស់​កម្មវិធី​នេះ​គឺ​ចង់​ធ្វើឱ្យមាន​ភាពជាក់លាក់​និង​បង្កើន​គំរូ​អាជីវកម្ម​ថ្មីៗ​ដែល​ផ្តោតទៅលើ​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​ច្រើនជាង​មុន​។​បណ្ឌិត​វណ្ណ​មុនិ​ណ្ឌ​នាយក​សហគ្រិន​ខ្មែរ​បាន​មានប្រសាសន៍ថា​«​ក្នុងនាម​ជា​អង្គភាព​មួយ​ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​សហគ្រិន​ខ្មែរ​(KhmerEnterprise)​មាន​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ទៅជា​វេទិកា​ថ្នាក់ជាតិ​មួយ​សម្រាប់​លើកកម្ពស់​សកម្មភាព​ស​ហ​គ្រិន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កម្មវិធី​«​ទេសចរណ៍​ខ្មែរ​សម័យថ្មី​»​មាន​គោលបំណង​ជួយ​គាំទ្រ​ទៅដល់​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការបង្កើត​អាជីវកម្ម​តាមរយៈ​ការបង្រៀន​អំពី​ការធ្វើ​ជំនួញ ការ​បង្វឹក​ការភ្ជាប់​បណ្តាញ​និង​ការចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា ។

​លោក​បណ្ឌិត បាន​បន្តថា​«​កម្មវិធី​នេះ​នឹង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ទៅក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើឱ្យ​វិស័យ​មួយ​នេះ​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ក្រោកឈរឡើង​បន្ទាប់ពី​កូ​វីដ​១៩​។ សហគ្រិន​ខ្មែរ មាន​ភាព​ជឿជាក់ថា​សហ​គ្រិន​ជាច្រើន​នឹង​ទ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដូច​ជ​ជំនាញ​ទន់​និង​បណ្តាញ​ថ្មីៗ​តាមរយៈ​កម្មវិធី​នេះ​។​សំខាន់បំផុត​នោះ​សកម្មភាព​ទាំងអស់នេះ​ក៏​នឹង​ជំរុញឱ្យមាន​ភាព​ចម្រុះ​ក្នុងការ​គាំទ្រ​ទៅដល់​សេដ្ឋកិច្ច​នៅក្នុង​ស្រុក​» ។​

OliviaHough​នាយក​គ្រប់គ្រង​ImpactHubPhnomPenh​បានឱ្យដឹងថា​៖​វិស័យ​ទេសចរណ៍​គឺជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​សំខាន់បំផុត​សម្រាប់​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។​ប៉ុន្តែ​វិស័យ​មួយ​នេះ​ប្រហែលជា​ត្រូវបាន​រង​ការប៉ះពាល់​គួរឱ្យ​កត់​សំ​ម្គា​ល់​។​នេះ​ជា​ពេលវេលា​មួយ​ដ៏​សំខាន់​ហើយក៏​ជា​ពេលដែល​យើង​ត្រូវ​ចូលរួម​គ្នា​ដើម្បី​គិតគូ​និង​ពិចារណា​ឡើងវិញ​នូវ​អ្វី​ទៅ​ដែលជា​អនាគត​នៃ​ទេសចរណ៍​ដែល​ពួកយើង​ចង់ឃើញ​និង​កសាង​ឬ​ប្រុងប្រៀប​ធុរកិច្ច​ថ្មី​(Startup)​និង​អាជីវកម្ម​ផ្សេងៗ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​អនាគត​មួយ​នេះ​។
​លោក​សុខ​សុគន្ធ​អនុប្រធាន​គម្រោង​GMS​បាន​និយាយថា​៖“​ក្រសួងទេសចរណ៍​មាន​ក្តីរំភើប​រីករាយ​ណាស់​ដែល​បាន​ចូលរួម​គាំទ្រ​នៅក្នុង​កម្មវិធី​សហគ្រិនភាព​មួយ​នេះ​។​ទាំងអស់គ្នា​ពួកយើង​អាច​កសាង​វិស័យ​ទេសចរណ៍​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា​អោយមាន​ភាព​ធន់​ទូលំទូលាយ​និង​ឈានទៅរក​ចីរភាព​»​។​


​តាមរយៈ​កម្មវិធី​ទេសចរណ៍​ខ្មែរ​សម័យថ្មី​អ្នកនឹង​ទទួលបាន​ការគាំទ្រ​ដូចជា​៖​ផ្នែក​ថវិកា​៖​នឹង​ទទួលបាន​កញ្ចប់​ថវិកា​រហូតដល់​ទៅ​៥.០០០​ដុល្លារ​បើសិនជា​អ្នក​ត្រូវបាន​ជ្រើសរើស​ដើម្បី​ចូលរួម​កម្មវិធី​បន្ទាប់​ពីថ្ងៃ​ធ្វើ​បទ​បង្ហាញ​ពី​គំរូ​អាជីវកម្ម​វគ្គ​ជម្រុះ​(SemiFinal)​។​សិក្ខាសាលា​៖​សិក្ខាសាលា​ស្តីអំពី​ការធ្វើ​អាជីវកម្ម​ដែល​បង្ហាត់បង្ហាញ​ដោយ​អ្នកជំនាញ​និង​ពោរពេញ​ដោយ​បទពិសោធន៍​ការប្រឹក្សា​យោបល់​៖​ទទួលបាន​នូវ​អ្នក​ប្រឹក្សា​យោបល់​ផ្ទាល់ខ្លួន​ដែល​នៅចាំ​ជួយផ្តល់​ជា​គំនិត​យោល​បល់ដ​ល់​លោកអ្នក​ការបង្ហាត់បង្ហាញ​៖​អ្នកជំនាញ​នៅក្នុង​វិស័យ​ទេសចរណ៍​ផ្ទាល់​និង​មក​គាំទ្រ​ការបង្កើត​អាជីវកម្ម​របស់​អ្នក​ការតភ្ជាប់​ទំនាក់ទំនង​៖ ចូលរួម​ក្នុង​បណ្តាញ​ទំនាក់ទំនងរ​របស់​ImpactHub​ក្នុង​ថ្នាក់ជាតិ​និង​អន្តរជាតិ​ជាមួយនិង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ដែល​ជួយ​អភិវឌ្ឍ​អាជីវកម្ម​ថ្មី​របស់​អ្នក​បាន​ការចុះ​ធ្វើ​កម្មសិក្សា​៖”​ការផ្តល់​យោបល់​ពី​របៀប​ចុះ​កម្មសិក្សា និង វិភាគ​លទ្ធផល​នៃ​ការសាកល្បង​លើ គំរូ​ផលិតផល​។​

គំរូ​អាជីវកម្ម​របស់​អ្នក​ដោយផ្ទាល់​ការធ្វើ​បទ​បង្ហាញ​ពី​អាជីវកម្ម​៖​ការធ្វើ​បទ​បង្ហា​ញឹ​ពី​អាជីវកម្ម​របស់​អ្នក​ទៅដល់​វិនិយោគិន​ដៃគូ​យុទ្ធសាស្ត្រ​,​និង​សាធារណជន​។​ដើម្បី​បង្កើន​ការយល់ដឹង​និង​ផ្សព្វផ្សាយ ពី​អាជីវកម្ម​របស់​អ្នក​ទាំង ក្នុង​ជាតិ និង អន្តរជាតិ​ដំណើរ​កម្មសិក្សា​៖​ជា​ឱកាស​ដើម្បី​ស្គាល់​មិត្ត​រួម​ជំនាន់​ក្នុង​កម្មវិធី​របស់​ពួកគេ​និង​ជា​ឱកាស​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​អោយ​កាន់តែច្បាស់​តាមរយៈ​ការចូលរួម​ដំណើរ​កម្មសិក្សា​ទៅខាង​ក្រៅ​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា​៖​ពិធី​សម្ពោធ​កម្មវិធី ទេសចរណ៍​ខ្មែរ​សម័យថ្មី ៖​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ៣​ដល់ ៥:៣០ រសៀល នៅ Impact Hub Phnom Penh៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម