​ក្នុង​សប្តាហ៍​នេះ​សម្តេច​តេ​ជោ នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិនិត្យ​និង​ឆ្លង​របៀបវារៈ​ចំនួន​បី​

186
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ទី​១៤​ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ​ដោយ​ពិនិត្យ​និង​ឆ្លង​របៀបវារៈ​ចំនួន​បី ។ នេះ​បើ​យោងតាម​លិខិតអញ្ជើញ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទិ​ស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ១០ ខែសីហា ២០២០ ។

​របៀបវារៈ​ដែល​ត្រូវ​ពិនិត្យ​និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ​រួមមាន​៖១.​សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​ដំឡូង​មី​២០២០-២០២៥។២.​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥- ២០២៥ (IDP)​ក្នុង​ឆ្នាំ​២០១៧-២០១៨​។​៣.​បញ្ហា ផ្សេងៗ​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​រួមមាន​៖៣.១.​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​៣.២.​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រុង​គី​ហ្គា​លី​នៃ​ពិធីសារ​ម៉ុង រ៉េអាល់​ស្ដីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​៣.៣.​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​មី​ណឺ​ម៉ា​តា​ស្ដីពី​បា​រ៉​ត។ ៣.៤. សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្ដីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបា ល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​៣.៥.សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្ដីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហព័ន្ធ រុស្សី ៕BR​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម