​សមត្ថកិច្ច​ថៃ​នៅ​ស្រុក​តា​ប្រា​យ៉ា​ចាប់​ពលករ​ខ្មែរ​បញ្ជូន​មាតុភូមិនិវត្តន៍​

141
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​ស្រះកែវ​ថៃ​៖​សមត្ថកិច្ច​ទាហាន​ឈុត​ប៉ា​រ៉ា​និង​តម្រួត​ព្រំដែន​ថៃ​នៅ​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ បាន​ចាប់ខ្លួន រួច​បញ្ជូន​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ​ចំនួន​២០ នាក់​/​ស្រី​៦​នាក់​កាលពី​ថ្ងៃ​៨ ខែសីហា​ឆ្នាំ​២០២០ ខណៈ​ពលករ​ខ្មែរ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ខុសច្បាប់​តាមរយៈ​មេខ្យល់​។​

​តម្រួត​នគរបាល​រដ្ឋ​បាល​នៅ​ស្រុក​តា​ប្រា​យ៉ា​ត្រូវ​ស្រង់​សម្តី​ដោយ​នគរបាល​កម្ពុជា​នៅ​ឃុំ​គោក​រមៀត​បានឱ្យដឹង​កាលពី​ថ្ងៃទី​៩​ខែសីហា​ថា​៖ ពលករ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់បាន​ចំនួន​២០​នាក់ / ស្រី​៦​នាក់ នោះ គឺ​មេខ្យល់​យកប្រាក់​ថ្លៃ​ជូន ហើយ​ឆ្លងកាត់​ព្រំដែន​ខាង​ក​ម្ព​ជា ថៃ​រួច ។​តម្រួត​ថៃ​ចាប់ ហើយ​ត្រូវ​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​បញ្ជូនមក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០៕S/

​រូបថត​៖​ទាហាន​ព្រំដែន​ថៃ​នៅ​ស្រុក​តា​ប្រា​យ៉ា​ចាប់ខ្លួន បញ្ជូន​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ​២០​នាក់ (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម