​តារា​នៅ​កម្ពុជា​កំពុងតែ​ប្រជែង​គ្នាប​ង្អួត​សម្រស់​នៅលើ​បណ្តាញ​សង្គម​

466
ចែករម្លែក

ដោយៈ​ជា​សីហៈ​/​ភ្នំពេញ​៖​តារាៗ​ដ៏​ស្រស់ស្អាត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងតែ​ប្រជែង​គ្នាប​ង្អូ​ត​សម្រស់​។​នេះ​បើ​យោងទៅតាម​ការសង្កេតរ​បស់​កាសែត​រស្មី​កម្ពុជា​ចាប់ពី​ថ្ងៃទី​២០​ខែកក្កដា​រហូតដល់​ថ្ងៃទី​១០ ខែសីហា​ឆ្នាំ​២០២០ ។


​តារា​ដែល​អាច​អះអាងថាកំពុងតែ​នាំមុខ​លើ​ភាព​ស៊ិ​ច​ស៊ី​និង​មាន​ភាពស្រស់ស្អាត​នៅក្នុង​រយៈពេលនេះ ត្រូវបាន​គេ​ដឹងថា​គឺ​បាន​ទៅលើ​កញ្ញា​ព្រីម ​លីហ្សា​ ដែលជា​តារា​សម្តែង​មានកេរ្តិ៍ឈ្មោះ​មួយរូប ​តែ​បាន​ស្ងប់ស្ងាត់​មួយរយៈ ។

កញ្ញា​ព្រីម​លីហ្សា​បាន​ត្រឡប់មកវិញ​ជាមួយនឹង​រូបភាព​ដ៏​ស្រស់ស្អាត​ជាមួយនឹង​សារ​ដ៏​ជឿជាក់​ស្រប​ជាមួយនឹង​ការបង្ហាញ​សម្រស់​ដ៏​ត្រកាល​របស់​នាង​។​តារា​សម្តែង​លី​លី​ យ៉ា​កា​ ក៏​មិន​អន់​ ដោយ​នាង​បានបង្ហាញ​ដងខ្លួន​ដ៏​ស្រទន់​ក្រោយ​ពេលដែល​នាង​បាន​ប្រឡូក​មុខ​ជំនួញ​ភោជនីយដ្ឋាន​មួយកន្លែង​របស់​នាង​បាន​ឡើងវិញ​។​ក្រោយ​បិទ​អស់​មួយរយៈ​ធំ​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​និង​ជំងឺ​កូ​វីដ​១៩​កន្លងមក​។

លី​លី​ យ៉ា​កា ​បាន​អះអាងថាៈ​សូមកុំ​ប្រកាន់​យកទោស​អី​ ព្រោះ​នាង​ចង់​ស្អាត​និង​ចង់បង្ហាញ​ឱ្យឃើញ​ប្លែក​ភ្នែក​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​និង​ការសរសើរ​ប៉ុណ្ណោះ​។​សម្រាប់​តារា​សម្តែង​ម្នាក់ទៀត​គឺ​កញ្ញា​ពេជ្រ​អា​វី​ហ្សា​ ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ​ហាក់បីដូចជា​មិនសូវ​ខ្វល់​ដោយ​ដើរលេង​ធម្មតា​ ហើយ​ជាពិសេស​ហែល​ទឹក​លេង​បង្អួត​សម្រស់​សិច​ស៊ី​របស់​នាង​ជាថ្មី​ទៀតហើយ​។​

​កញ្ញា​ពេជ្រ​អា​វី​ហ្សា​ បាន​ផ្ញើរ​សារ​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២០​ថា​នាង​ទៅលេង​ធម្មតា​ដូច​គេ​ដូច​ឯង​ទេ ​នាង​មិនសូវ​ហ៊ាន​ស៊ិច​ស៊ី​ខ្លាំង​ទេ​នាង​ខ្លាច​មានការ​រិះគន់។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​នាង​ក៏​សូម​អគុណ​ដល់​អ្នកគាំទ្រ​នាង​និង​មហាជន​ទាំង​នៅតែ​ពេញចិត្ត​ចំពោះ​នាង​ជាប់​រហូតមក​។​

​ដោយឡែក​តារា​សម្តែង​ដ៏​ស្រស់ស្អាត​ពីររូប​គឺ​កញ្ញា​សុ​ម៉ា​ឡា​ឡែ​ន​ និង​កញ្ញា​រចនា ​រ៉ា​វា​ឌី​ក៏បាន​ចេញមក​បង្អួត​សម្រស់​យ៉ាង​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​ដោយ​សប្បាយរីករាយ​ក្នុង​អាង​ហែល​ទឹកធំ​មួយ​ផងដែរ​។​តារា​ស្រី​ល្បី​ទាំងពីរ​នាក់​នេះ បានធ្វើឱ្យ​ទស្សនិកជន​ក៏ដូចជា​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ដោយបាន​បង្ហាញខ្លួន​ឈុត​ប៊ី​គី​នី​ពណ៌​ខ្មៅ​៕S/​Ha

កញ្ញា ព្រីម លីហ្សា
លីលី យ៉ាកា
កញ្ញា ពេជ្រ អាវីហ្សា
កញ្ញា សុម៉ា ឡាឡែន និង កញ្ញា រចនា

ទីតាំងផ្សាយពាណិជ្ជកម្ម