ព្រីម លីហ្សា ស្ងាត់បាត់​មុខ​យូរ​ស្រាប់​មកវិញ​ផ្ទុះ​ព័ត៌មាន​បញ្ចេញ​ភាព​ស៊ិច​ស៊ី​

386
ចែករម្លែក

ភ្នំពេញ​៖ រយៈពេល​ពីរ​បី​ថ្ងៃ​ជាប់​គ្នា​តាំង​ដើមខែ​សីហា​នេះ​មក តារា​សម្តែង​កញ្ញា ព្រីម លីហ្សា ដែល​ស្ងាត់​ដំណឹង​មួយរយៈ​ទៅហើយ ​ស្រាប់តែ​ត្រឡប់មកវិញ​ក៏​ផ្ទុះ​ព័ត៌មាន​បញ្ចេញ​ភាព​ស៊ិច​ស៊ី ដែលមាន​សារព័ត៌មាន​កម្សាន្ត​ក្នុងស្រុក​ជាច្រើន​បន្ត​ចុះ​ពី​នាង​ជា​ហូរហែ​តែម្តង​។

​ខណៈដែល​កំពុងតែ​ផ្ទុះ​ព័ត៌មាន​បែបនេះ តារា​សម្តែង​នាង ព្រីម លីហ្សា ក៏បាន​ធ្វើការ​បកស្រាយ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​ឱ្យដឹងថា ដោយសារតែ​នាង​ចូលចិត្ត​បង្ហាញ​ភាព​រូបភាព​ស៊ិច​ស៊ី និង​ម៉ូត​សម្លៀកបំពាក់​ប្លែកៗ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់​នេះ នាង​ក៏​ចង់ឲ្យវិស័យ​ម៉ូត​នៅ​កម្ពុជា​មានការ​រីកចម្រើន​។​

​កញ្ញា ព្រីម លីហ្សា បានសរសេរថា “​ភាព​ស៊ិច​ស៊ី​ដែល​បានបង្ហាញ​ទៅកាន់​អ្នក​ទាំង អស់គ្នា វា​ជា​ភាព​ស៊ិច​ស៊ី​មួយ​ដែល​គ្រាន់តែ​ចង់ភ្ជាប់​ទៅ​ជាមួយនឹងការបង្ហាញ​ម៉ូត ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​និង​បង្ហាញ​អំពី​ភាពស្រស់ស្អាត​របស់​ស្ត្រី ពណ៌​ខ្មៅ​តែងតែ​ជា​ពណ៌​ដែល​រំលេចពី​ភាពរឹងមាំរបស់​ស្ត្រី​ជានិច្ច​”​។​

​តារា​ស្រី​រូបនេះ​បញ្ជាក់ថា អ្នក​ដែល​គេ​ហៅ​ខ្លួនគេ​ថា​ជាអ្នក​បង្ហាញ​ម៉ូត គេ​តែងតែ​គិតពី​ការរៀបចំ សម្លៀកបំពាក់​ឲ្យ​មើលទៅ​ប្លែក​ភ្នែក​ជា​រៀងរាល់ថ្ងៃ ហើយ​ការតុបតែង​ខ្លួន​នេះ វា​ក៏​ជា​ខ្យល់​ដកដង្ហើម​មួយ​សម្រាប់​គេ​។ ដូច្នេះហើយ​អ្នក​ដែល​យើង​តែងតែ​ដឹងថា​ជាអ្នក​បង្ហាញ​ម៉ូត​គេ​តែងតែមាន​ចំណុច​សំគាល់​ពិសេស​សម្រាប់​ខ្លួនគេ​ជានិច្ច ហើយ​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុតសម្លៀកបំពាក់​ដែល​មើលទៅ​ប្លែក​ភ្នែក​ខ្លាំង​ជាទីបំផុត​។ ហើយ​អ្វីដែល​សំខាន់​គេ​ក៏​មិន​ខ្វល់​ពី​អ្នកជុំវិញខ្លួន​របស់គេ​យល់ថា​គេ​បែបណា ​ដែល​សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​មើលទៅ​វា​មាន​ភាព​ប្លែក​ភ្នែក​ខ្លាំង ហើយ​ហេតុផល​តែមួយគត់​របស់គេ​នោះ​គឺ​គេជា​អ្នក​ដែល​ស្រឡាញ់​នៅក្នុង​វិស័យ Fashion យ៉ាងខ្លាំង ហើយ​គេ​ក៏​ពិតជា​ចង់​ឲ្យ​វិស័យ​មួយ​នេះ មានការ​រីកចម្រើន​ខ្លាំង​។​

​តារា​ស្រី​ល្បី​រឿង​ប្រើ​របស់​ថ្លៃ​រូបនេះ​បាន​និយាយថា “​នេះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់​ចែករំលែក​ទៅកាន់ អ្នក​ទាំងអស់គ្នា​ខ្លះ​ដើម្បីឲ្យ​អ្នក​ទាំងអស់គ្នា​បាន​យល់​អំពី​អ្នកដែល​គេ​ហៅថា​ជាការ​បង្ហាញម៉ូត ។

​តារា​រូបនេះ​ក៏បាន​បន្ថែមថា “ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ​បង្ហាញ​ម៉ូត​គេ​មិនដែល​គិត​ឈឺក្បាលទៅលើ​អ្នក​នៅ​ជុំវិញខ្លួន​របស់គេ​មើលមុខ​គេ​យ៉ាងម៉េច​នោះទេ ​សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​អ្នក​ទាំងអស់គ្នា​យល់​ថា​មិន​ហ៊ាន​ស្លៀក​ ហើយក៏​ជា​ឈុត​សម្លៀក បំពាក់​ដែល​ប្លែក ដូចជា​ខ្ញុំ​បាន​និយាយ​កន្លងមក​អ៊ីចឹង​ការដែល​យើង​រៀបចំ​ឈុត​សម្លៀក បំពាក់​ឲ្យ​មើលទៅ​មាន​ភាពស្រស់ស្អាត​វា​ជា​រឿង​ដែល​ងាយ​ តែ​ការដែល​យើង​រៀបចំ​ឈុត​សម្លៀក បំពាក់​ឲ្យ​មើលទៅ​ប្លែក​ភ្នែក​ទើប​វា​ជា​រឿង​ដែល​ពិបាក​។ ដូច្នេះហើយ​ទើប​ខ្ញុំ​តែងតែ​ជ្រើសរើសយក​ឈុត​សម្លៀកបំពាក់​ដែល​ពិបាក​ទើប​ពេលដែល​បង្ហាញជូន​ទៅកាន់​អ្នក​ទាំងអស់គ្នា ទើប​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​ថា​ប្លែក​ភ្នែក​”​។​

​សូមបញ្ជាក់ថា ស្របពេល​នឹង​ការឆ្លើយតប​ទៅកាន់​មហាជន​មួយចំនួន​ដែល​បាន​រិះគន់​នូវ រូបភាព​ដែល​នាង​បាន​បង្ហោះ ព្រីម លីហ្សា ក៏បាន​បង្ហោះ​សារ​បញ្ជាក់​ហេតុផល​ខាងលើនេះ ដើម្បី​កុំឲ្យ​មានការ​ភាន់ច្រឡំ និង​យល់​ខុស​មកលើ​រូបនាង​ដែល​បាន​បញ្ចេញ​សកម្មភាពស៊ិច​ស៊ី​និង​ប្លែកៗ​លើ​បណ្តាញ​សង្គម​៕ ដោយ​: បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម