៧​ថ្ងៃៈ នគរបាល​ស្ទូច​យានយន្ត​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប់ ល្មើស​សញ្ញា​ជាង​៨០០​គ្រឿង​

289
ចែករម្លែក
៧​ថ្ងៃៈ នគរបាល​ស្ទូច​យានយន្ត​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប ល្មើស​សញ្ញា​ជាង​៨០០​គ្រឿង​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖ រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ នគរបាល​រាជធានី​ភ្នំពេញ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បន្ត​ចុះ​អនុវត្ត​រឹតបន្តឹង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក៏បាន​ស្ទូច​យានយន្ត​ឈប់​-​ចត​គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​និង​បើកបរ​បញ្ច្រាសទិស​ល្មើស​និង​សញ្ញា​ចរាចរណ៍​ហាមឃាត់​ខុសច្បាប់​សរុប​៨១៤​គ្រឿង​ដើម្បី​យកមក​អប់រំ​និង​ផាកពិន័យ តាមច្បាប់​។​
​ការចុះអនុវត្ត​រឹតបន្តឹង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា គឺ​ដើម្បី​បង្កើន​ការលើកកម្ពស់​ឱ្យមាន​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ប្រសើរឡើង​។ ជាពិសេស​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​យានយន្ត​មួយចំនួន​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​។​

៧​ថ្ងៃៈ នគរបាល​ស្ទូច​យានយន្ត​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប ល្មើស​សញ្ញា​ជាង​៨០០​គ្រឿង​


​នៅ​ថ្ងៃទី​១០ ខែសីហា កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ក៏បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​វិថី និង​ទីប្រជុំ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​នៅ​ចំណុច​ផ្លូវ​លេខ​១៥០ ខណ្ឌទួលគោក ចុះ​រៀបចំ និង​ណែនាំ​អ្នកបើករថយន្ត​តាក់ស៊ី​ដែល​ឈប់​-​ចត​ហៅភ្ញៀវ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ខាងមុខ​ផ្សារ​ដើម​គរ ខណ្ឌ​បឹង​កេងកង ,​ចុះ​អប់រំ​ណែនាំ​និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ម៉ុង ប្ញ​ទ្ធី ខណ្ឌ​សែន​សុខ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​មហាវិថី​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ​លេខ​២៣៣,​ហើយ​នៅពេលនោះ​ក៏បាន​ស្ទូច​រថយន្ត​មួយចំនួន​ដែល​ឈប់​-​ចត តាមផ្លូវ​សាធារណៈ​ល្មើស​និង​សញ្ញា​ចរាចរណ៍​ហាមឃាត់​ខុសច្បាប់ យកមក​អប់រំ និង​ផាកពិន័យ​តាមច្បាប់​ផងដែរ​។​


​លោក​វរសេនីយ៍ត្រី អេ​ម សម្បត្តិ​បូរ៉ា​មី នាយផ្នែក​គោលដៅ​នៃ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា អនុវត្តតាម​ផែនការ​ដឹកនាំ​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែម គ​ន្ធា ស្នងការរង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ​គឺ​មន្ត្រីនគរបាល​នៃ​ការិយាល័យ​សណ្តាប់ធ្នាប់​ស​ហ​ការ​ជាមួយ​នគរបាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បន្ត​ចុះ​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ជាប្រចាំ​។​ក្នុងនោះ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​តាម​មុខផ្ទះ មុខ​ហាង និង​ទីតាំង​បើក​អាជីវកម្ម​ផ្សេងទៀត​ឱ្យមាន​របៀប​រយ​ល្អ​ក្នុងករណី​ដែលមាន​ការអប់រំ​មិន​រាងចាល​ត្រូវអនុវត្ត​តាមច្បាប់​។​មិនតែប៉ុណ្ណោះ​នគរបាល​សណ្តាប់ធ្នាប់​នៅតែ​បន្ត​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​យានយន្ត​ដែល​ឈប់​-​ចត ល្មើស​សញ្ញា​និង​គំនូសចរាចរ​ណ៍ស​ហាម​ឃាត់​ខុសច្បាប់​ដោយ​ស្ទូច​រថ​យានយន្ត​ល្មើស​មក​ស្ន​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិន័យ​តាមច្បាប់​។​
​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវមាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចូលរួម​លើកកម្ពស់​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់​ដើម្បី​នាំមក​នូវ​សណ្តាប់ធ្នាប់ សុវត្ថិ​ភាពល្អ​៕​សរន

៧​ថ្ងៃៈ នគរបាល​ស្ទូច​យានយន្ត​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប ល្មើស​សញ្ញា​ជាង​៨០០​គ្រឿង​
៧​ថ្ងៃៈ នគរបាល​ស្ទូច​យានយន្ត​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប ល្មើស​សញ្ញា​ជាង​៨០០​គ្រឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម