អនុវត្ត​ច្បាប់​ចរាចរណ៍​១០១​ថ្ងៃ : ផាកពិន័យ​ម៉ូតូ​ជាង ១០​ម៉ឺន​គ្រឿង​-​ឡាន ជាង​បី​ម៉ឺន​គ្រឿង​

136
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១០១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១០ ខែសីហា​នេះ​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៣៥.០៨៩​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១០០.១៩៦​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៤៨៩៣​គ្រឿង (​រថយន្ត​តូច ៣០១៥៣​គ្រឿង និង​រថយន្ត​ធំ ៤៧៤០​គ្រឿង​)​។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន


​ដោយឡែក​សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១០ ខែសីហា សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ១០៦៨​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៨១៨​គ្រឿង និង​រថយន្ត​ចំនួន ២៥០​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២០២​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤៨​គ្រឿង​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​សរន​

អនុវត្ត​ច្បាប់​ចរាចរណ៍​១០១​ថ្ងៃ : ផាកពិន័យ​ម៉ូតូ​ជាង ១០​ម៉ឺន​គ្រឿង​-​ឡាន ជាង​៣​ម៉ឺន​គ្រឿង

ទីតាំងផ្សាយពាណិជ្ជកម្ម