អ្នកខេត្តកំពង់ស្ពឺម្នាក់ឈ្នះប្រាក់រង្វាន់២ម៉ឺនដុល្លារពី សែលកាត

131
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖បន្ទាប់ពីបានសាកល្បងចូលរួមលេងក្នុងកម្មវិធី”ផ្ញើសារដើម្បីឈ្នះប្រាក់រង្វាន់មួយម៉ឺនដុល្លារជារៀងរាល់ថ្ងៃ”រួចមកទីបំផុតបុរស អ្នករស់នៅខេត្តកំពង់ស្ពឺម្នាក់បានឈ្នះប្រាក់រង្វាន់ចំនួន២ម៉ឺនដុល្លារអាមេរិកដូចសមបំណងយ៉ាងអស្ចារ្យ។

          អ្នកមានសំណាងឈ្នះប្រាក់រង្វាន់រូបនេះមានឈ្មោះ លោក សំ លីន សព្វថ្ងៃរស់នៅភូមិ រលាំងសង្កែ ឃុំសុព័រទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។ចំពោះប្រាក់រង្វាន់នេះគាត់បានឈ្នះកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០កន្លងមក។

          ក្នុងពេលក្រុមការងារសែលកាតបានធ្វើដំណើរទៅប្រគល់រង្វាន់ដល់គេហដ្ឋានក្រុមគ្រួសាររបស់គាត់បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង។លោកបញ្ជាក់ថានេះគឺជារង្វាន់ពិតប្រាកដមែន ដែលកាលពីគេប្រាប់ដំបូងៗថាត្រូវរង្វាន់រូបគាត់ហាក់បីដូចជាមិនសូវជឿជាក់ទេ ប៉ុន្តែពេលនេះបានក្រុមការងារសែលកាតយករង្វាន់មកដល់គេហដ្ឋានបែបនេះធ្វើឱ្យពួកគាត់ជឿថាវាជារង្វាន់១០០ភាគរយពិតប្រាកដតែម្តង។

          គួរបញ្ជាក់ថាបើអតិថិជនក្រុមហ៊ុននេះបើចង់ឈ្នះប្រាក់រង្វាន់គ្រាន់តែទូរស័ព្ទទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម