​សហគមន៍​ព្រៃឈើ​ចំនួន​៣​ក្នុង​ខេត្តព្រះវិហារ​ទទួលបាន​ការអភិវឌ្ឍ​ន៏​ដាំ​ដុះ​ឬ​ស្សី​ទំពាំង​ផ្អែម​

326
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​រួមជាមួយ​មន្ត្រីសង្កាត់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។​ជាមួយ​នោះ​មាន​ទីប្រឹក្សា​កម្មវិធី​ASPIRE​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក​ឆែប​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​ការរៀបចំ​កម្មវិធី​ប្រគល់​-​ទទួល​សម្ភារ​គាំទ្រ​ដល់​ផលិតកម្ម​ឬ​ស្សី​ទំពាំង​ផ្អែម​ដល់​សហគម​ន៏​ព្រៃឈើ​ឆែប​លិច​ព្រមទាំង​បាន​បើក​វគ្គ​ពង្រឹង​និង​គាំទ្រ​បច្ចេកទេស​ក្នុង​ដំណើរការ​ផលិតកម្ម​ដាំ​ដុះ​ដំណាំ​ឬ​ស្សី​ទំពាំង​ផ្អែម​ដោយបាន​ដឹកនាំ​ប្រជា​សហគម​ន៏​ចុះ​អនុវត្ត​ផ្ទាល់​ការងារ​ដាំ​ដុះ​។

​លោក​ប្រធាន​បាន​បន្តថាៈ​សហគមន៍​ព្រៃឈើ​ឆែប​លិច ប្រកាស​ទទួលស្គាល់​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​លេខ​៥៥២​ប្រក​.​កសក​ចុះ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១០​និង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៣​។​សហគមន៍​មាន​សមាជិក​សរុប​ចំនួន​៣១៤​គ្រួសារ​សហគមន៍​មាន​ផ្ទៃដី​សរុប​ចំនួន ២.៦២៤​ហិកតា​។​

​ក្នុង​ឆ្នាំ​២០២០​នេះ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែលមាន​ភាព​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE)​នៃ​មន្ទីរ​កសិកម្ម​បាន​គាំទ្រ​សហគម​ន៏​ព្រៃឈើ​ចំនួន​៣​មានដូចជា​៖១,​សហគម​ន៏​ព្រៃឈើ​ក្រសាំង​។​២,​សហគម​ន៏​ព្រៃឈើ​ឆែប​លិច​។​៣,​សហគម​ន៏​ព្រៃឈើ​សាមគ្គី​ត្រពាំង​ទន្ទឹម​ដើម្បី​ដាំ​ដុះ​ដំណាំ​ឬ​ស្សី​ទំពាំង​ផ្អែម​។​
​ដោយ​គាំទ្រ​ជា​ធាតុ​ចូល​កសិកម្ម​ដល់​សហគម​ន៏​និ​មួយៗ​ទទួលបាន​ដូចៗ​គ្នា​រួមមាន ស្រះ​ទឹក​មួយ កូន​ឬ​ស្សី​ត្រពាំង​ផ្អែម​៧០០​កូន រទេះរុញ​ដៃ ម៉ាស៊ីនបូមទឹក ជញ្ជីង​ថ្លឹង​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម