​នឹង​ចាត់វិធានការ​លើ​ម្ចាស់​អាជីវកម្ម ហ្គាស​ខ្នាតតូច ដែល​គ្មាន​ច្បាប់​អនុញ្ញាត​

221
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ទីតាំង​អាជីវកម្ម​ហ្គាស​ណា​ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត​។​លោក​ឡេង​លាត​អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​លើកឡើងថាៈ​បច្ចុប្បន្ន​អាជីវកម្ម​ហ្គាស​ខ្នាតតូច​ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​៣៣​កន្លែង​។​ប៉ុន្តែ​មានតែ​១០​ទីតាំង​ប៉ុណ្ណោះ ដែល​ទទួលបាន​ការអនុញ្ញាត​ច្បាប់​បើក​អាជីវ​ម្ម ពី​មន្ទីរ​រ៉ែ​និង ថាមពល​។​ដូច្នេះ​ចំពោះ​ទីតាំង​ណា​ដែល​មិនទាន់​មានច្បាប់​ពេលខាងមុខ​អាជ្ញាធរ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​លោក​បន្តថាៈ​បច្ចុប្បន្ននេះ​មិនទាន់មាន​ចំណាត់ការ​ផាក​ពិ​និ​យ​ឬ​ផ្អាក​អាជីវកម្ម​ចំពោះ​អាជីវករ​ទាំងនោះ​នៅឡើយ​ទេ​ព្រោះ​ជា​ជំហាន​ដំបូង​ត្រឹមតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ​។​លោក​បាន​ឱ្យដឹងទៀតថា ពលរដ្ឋ ដែលមាន​បំណង​ចង់​បើក​អាជីវកម្ម​លក់ និង ប​ញ្ជូ​ល​ហ្គាស​ខ្នាតតូច គឺអាច​ធ្វើការ​ស្នើសុំ នៅ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តហើយ​ដាក់ជូនទៅ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​-​សង្កាត់​ក្រុង​-​ស្រុក​ដែល​ខ្លួន​រស់នៅ​។​ជា​បន្ត​អាជ្ញាធរ​និង​ក្រុមមន្ត្រី​ជំនាញ​នឹងធ្វើ​ការចុះពិនិត្យ​ដល់ទី​តាំង​ដែល​បាន​ស្នើសុំ​ផ្ទាល់​ដើម្បី​វាយតម្លៃ អនុញ្ញាតឱ្យ​បើក​អាជីវកម្ម​លក់ និង​ប​ញ្ជូ​ល​ហ្គាស​ខ្នាតតូច​នេះ​តែម្ដង​។​

​លោក ឡេង លាត ក៏បាន​សំណូមពរ​ដល់​អាជីវករ​កំពុង​ប្រកប​អាជីវកម្ម​ហ្គាស​ខ្នាតតូច​ទាំងអស់ ដែលមាន​ទីតាំង​ស្ថិតនៅ​ទីប្រជុំជន​ហើយ​មាន​កន្លែង​ចង្អៀត​គួរតែ​លក់​ត្រឹម​សំបក​កំប៉ុង​ហ្គាស​បាន​ហើយ​។​ចំណែក​កន្លែង​ប​ញ្ជូ​ល​ឬ​ស្តុក​ហ្គាស​គួរតែ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ដែលមាន​ទីតាំង​ធំ​ទូលាយ​ដើម្បី​សុវត្ថិភាព​ទាំង​ម្ចាស់​អាជីវកម្ម និង​អ្នកប្រើប្រាស់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម