SEA GAMES ២០២១​នៅ​វៀតណាម​​ជា​ចំណុច​សំខាន់​របស់​កីឡាវាយ​កូនឃ្លី​លើ​តុ​

215
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា​/ភ្នំពេញ​៖​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ការងារ​ប្រចាំខែ​របស់ខ្លួន​នា​ថ្ងៃទី​១០​សីហា​ដើម្បី​កំណត់​និង​គោលដៅ​យុទ្ធសាស្ត្រ​ត្រៀម​ការ​ប្រកួត​SEA GAMES ២០២៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ជាមួយ​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​។​


​ ​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​បានរៀបចំ​ទិសដៅ​យុទ្ធសាស្ត្រ​ត្រៀម​ការប្រកួត SEA GAMES២០២៣​ដោយ​ក្នុងនោះ​ពង្រឹង​ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​ដើម្បី​ចម្រាញ់​ជ្រើសរើស​អត្ត​ព​លិ​ក​ឆ្នើម​ចូលរួម​ព្រឹត្តិ​កាណ៍ការ​ប្រ​កួត SEA GAMES ២០២១​នៅ​ប្រទេស​វៀតណាម ដោយ​យើង​ធ្វើការ​ប្រកួត​តាម​ដំណាក់កាល​នីមួយៗ​ក្នុងការ​ស្ទាបស្ទង់​សមត្ថភាព និង​បច្ចេក​ទេស​​របស់​ពួកគេ​តាម​ផែនការមេ​របស់​ប្រធាន​សហព័ន្ធ​។​


​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​បាន​មានប្រសាសន៍ថា​ការប្រកួត​SEAGAMES​២០២១​នៅ​ប្រទេស​វៀតណាម​ជា​ចំណុច​សំ​ខាន់​សម្រាប់​សំឡឹង​​មើល​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ​ក្នុងការ​ត្រៀមខ្លួន​ព្រឹត្តិ​កាណ៍ការ​ប្រកួត SEA GAMES ២០២៣ លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ ដូច្នេះ​ការជ្រើស​រើស​​កីឡាករ​-​កីឡាការិនី​ត្រូវ​មើល​ឲ្យ​បាន​ឆ្ងាយ ជាពិសេស​យើង​ត្រូវ​ស្វែងរក​កីឡាករ​កីឡាការិនី​កូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ដោយ​អញ្ជើញ​ឲ្យ​ពួកគេ​ចូលរួម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមកីឡា​ក​រ​-​កីឡាការិនី​ជម្រើសជាតិ​។​


​លោក​បាន​បន្តថា​ការប្រកួត​មិត្តភាព​នេះ​មាន​សារសំខាន់​ណាស់​ប្រសិនបើ​កីឡាករ​កីឡា​ការិនី​កូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ឈ្នះ​ជម្រើសជាតិ ព្រមទាំង​មាន​សមត្ថភាព​ខ្ពស់​នោះ យើង​ត្រូវយក​មកលេង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​៕R​

ទីតាំងផ្សាយពាណិជ្ជកម្ម