ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០

126
ចែករម្លែក

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​តែងមាន​ភាព​ភ្លឺ​ថ្លា​បញ្ញា​វាងវៃ​ពិសេស​ធ្វើ​តិច បែរជា​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​លូត លាស់​ទៅមុខ​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ច្រើន​មុខ​ដូច​ជាប ណ្តា​ក់​ទុន​ពង្រីក​សាខា​ឬ​មាន​គម្រោង​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ជួប​សេចក្តីសម្រេច នោះ​ខ្ពស់​។​ការបំពេញ​ការងារ​ថ្ងៃនេះ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​មានការ​អាណិត​ស្រឡាញ់​និង​ពេញ​ចិត្តច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​,​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែង ស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​ហើយ​មុខរបរ ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​តិច​តែ​ងាយ​ថយក្រោយ​ផង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​កើត​បញ្ហា​យាយី និង​ពិសេស​រឿង​រាវ​ជម្លោះ យាយី​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​ជួប​បញ្ហា​តប់​ប្រ​ម៉​ល់​ផ្លូវចិត្ត​ច្រើន​ពិសេស​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ឡើយ​នាំ​តែ​កើតរឿង​រាវ​អាក្រក់ៗ​រត់​ចូល​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មាន​ក្តី​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​និង​ចង់​ចាញ់ ឈ្នះ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​នោះឡើយ​៕

ឆ្នាំរោង
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​ច្រើន​នៅ​ចំពោះមុខ​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​តានតឹង​អារម្មណ៍​ដាក់គ្នា​តែម្តង​។​ការប្រកប​ការងារ​ជួប​បញ្ហា លំបាក​និង​មានរឿង​រកាំចិត្ត​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ការ ធ្វើដំណើរ​ទៅ​ទិសនិរតី​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​បន្តិច​ពីព្រោះថា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ទាំងអស់​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​មិន​ថា​ការប្រកប​ការងារ​ធំដុំ​ឬ​រាយរង​ក្តី​គួរ​ប្រយ័ត្ន​ពី​រឿង​ល្អ​មក​អាក្រក់​ឬ​ពី​ការ​ធ្លាប់​ទទួលបាន​បែរជា​អត់​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម ច្រើនជាង​គូព្រេង​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​សេះ​នាពេលនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចងចាំ​ថា​កំពុង​ស្ថិតនៅ​លើផ្លូវ​មិនល្អ​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​យាយី​។​សម្រាប់​នា​ថ្ងៃ​នេះដែរ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​ហើយ​ខាត​ពេល​ទាំង​រកស៊ី​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ពពែ​កុំ​គប្បី​ធ្វើ​អ្វី​ដែលជា​កិច្ចការ​ធំដុំ​ឬ​រឿង​សំខាន់​ពីព្រោះថា​ផល​មិនល្អ​តែង​យាយី​ចំពោះមុខ​ច្រើន​។​ចំពោះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែងតែ​ជួប​នូវ​ឧបសគ្គ​មករា​រាំងជា​និច្ច​ហើយ​ពិបាក​នឹង​ទម្លុះទម្លាយ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀត សោត​ជួបតែ​ភាព​រកាំរកូស​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន​ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូត លាស់​និង​ផ្តល់​ជា​ផ្លែផ្កា​នៅ​គ្រាក្រោយ​វិញ​។​នៅថ្ងៃនេះ​ដែរ​តែង​ហុច​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ផង​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវ គោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ឡើយ​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។ លោកអ្នក​ទទួលរង​ការ​ហត់នឿយ​ផ្លូវ​ច្រើន​កន្លងមក និង​រហូតដល់​ពេលនេះ ក៏​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ប៉ុន្តែ​យ៉ាងណា​ឈានដល់​ខែក្រោយ​ដំណើរ​ជីវិត​របស់ លោក​អ្នកនឹង​ល្អប្រសើរ​ឡើងវិញ​។ អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅ ថ្ងៃនេះ​ដែរ​មានការ​រីកដុះដាល យឺត​ណាស់​ហើយ​ពិសេស​កើតមាន​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពីព្រោះ​មាន​ក្រុមមនុស្ស​ឈ្នានីស​ព្យាបាទ​ដូចនេះ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេច ចិត្ត​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ទើបតែ​ស្គាល់គ្នា​ហើយ​ចង់​ទំនាក់ទំនង​តែងមាន​ភាពជឿនលឿន​ទៅមុខ​គួរសម​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើតមាន​រឿង​រាវ​ល្អក់កករ​ច្រើន​ដែរ​ម្ល៉ោះ ហើយ​គប្បី​មានការ​អត់ធ្មត់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម