អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត នឹងចូលរួម​ជាមួយ​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​ក្នុងតម្លៃ​៣០​លាន​ផោន

190
ចែករម្លែក

តាម​ព័ត៌មាន​ថា កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette)​គ្រោង​នឹងចូលរួម ជាមួយ​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) នៅ​រដូវក្តៅ​នេះ ប្រសិនបើ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ប្រធាន​ក្រុម អា​សេណ​ល​(Arsenal) ចុះ​កិច្ច​ព្រម ព្រៀង​ថ្មី​មែន​។​
​ ​
​ឡា​កា​ហ្សិត បាន​ចូលរួម​ជាមួយ​ក្រុម Arsenal កាលពី​រដូវក្តៅ​ឆ្នាំ​២០១៧ ក្រោយពី​ចាកចេញ​ពី ក្លិប លី​យ៉ុ​ន​(Lyon )​ប៉ុន្តែ​ច្រើន​លេង​ជា​កីឡាករ​បម្រុង ចាប់តាំងពី​ការមក ដល់​របស់លោក មី​គែល អា​តេ​តា (Mikel Arteta) កាលពី​ខែធ្នូ ដើម្បី​ស្នង​តំណែង​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ។​
​ ​
​ដូច​ការរំពឹងទុក ប្រសិនបើ អូ​បា​ម៉េ​យ៉ាំង ចុះ​កិច្ចព្រមព្រៀង​ថ្មី​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង មុខនេះ ឡា​កា​ហ្សិត វ័យ​២៩​ឆ្នាំ​អាច​នឹង​ផ្ទេរ​ទៅលេង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ចូលរួម​ជាមួយ ក្រុម​របស់លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ក្នុងតម្លៃ​ផ្ទេរ​៣០​លាន​ផោន​។​
​ ​
​មាន​សេចក្តីរាយការណ៍​លម្អិត​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ គ្រោង​នឹងចូលរួម​ក្លិប Atletico កាលពី​ឆ្នាំ​២០១៧ មុនពេល​ក្លឹប​អេ​ស្ប៉ា​ញ​នេះ​ជាប់​បម្រាម​ផ្ទេរ​របស់​ស្ថាប័ន FIFA ។​

តាម​ព័ត៌មាន​ថា ឡា​កា​ហ្សិត ក៏​មិន​ស​ប្បា​ចិត្តនឹង​លោក អា​តេ​តា​ដោយ​ផ្តោត​ការយកចិត្ត ទុកដាក់​នឹង​ផែនការ​អនាគត​ជុំវិញ​តែ​កីឡាករ អូ​បា​ម៉េ​យ៉ាំង ជាពិសេស​ខ្សែប្រយុទ្ធ​វ័យក្មេង ទទួលបាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ច្រើនជាង​ខ្លួន​។​
​ ​
​កីឡាករ​ដែលជា​គោលដៅ​ផ្ទេរ​របស់​ក្លិប Arsenal គឺ វី​ល​លៀន (Willian) បន្ទាប់ពី​កីឡាករ​រូបនេះ ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លិប Chelsea ហើយ​ការធ្វើ​បែបនេះ បាន​កាត់បន្ថយ​ឱកាស​របស់ ឡា​កា​ហ្សិត ក្នុងការ​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette)

ទីតាំងផ្សាយពាណិជ្ជកម្ម