ខាយ ហា​វើត យល់ព្រម​ចុះកិច្ចសន្យា​លេង​៥​ឆ្នាំ​ជាមួយ​ឆេ​ល​ស៊ី​ប៉ុន្តែ​មិនទាន់​ត្រូវ​គ្នា​ជុំវិញ តម្លៃ​ផ្ទេរ​

195
ចែករម្លែក

​កីឡាករ ខាយ ហា​វើត (Kai Havertz) បាន​ព្រម​ពៀង​ទទួលយក​កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ ជាមួយ​ក្លិប​ឆេ​ល​ស៊ី​( Chelsea) ហើយ​កីឡាករ​ឆ្នើម​របស់​ក្លិប ប​នៃ​យឺន ម៉ូ​និ​ច (Bayer Leverkusen) រូបនេះ​កាន់តែ​ខិត​មករក​លទ្ធភាព​ផ្ទេរ​មក​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​។​
​ ​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​នៅ​តំបន់​អឺរ៉ុប បន្ទាប់ ពី​ធ្វើ​បានល្អ​ជាមួយ​ក្លិប​នៅ​ក្របខ័ណ្ឌ Bundesliga ចាប់តាំងពី​បង្ហាញមុខ​លើកដំបូង​ក្នុង យុទ្ធនាការ​ឆ្នាំ​២០១៦/១៧​។​
​ ​
​ក្លិប Chelsea បាន​ក្លាយជា​ក្លិប​ឈានមុខ​គេ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ហា​វើត ស្របពេល​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អន្ទះសា​ចង់​បន្ថែម​សមាជិក​វ័យក្មេង​ក្នុង តំបន់​ប្រយុទ្ធ​ដែល​នឹង​រួមបញ្ចូល​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) និង ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech) នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ហា​វើត ចង់​ចូលរួម​ជាមួយ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នឹង​កិច្ច ព្រមព្រៀង​លេង​៥​ឆ្នាំ​ជាមួយនឹង​ពហុ​កីឡដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប Chelsea និង​ក្លិប Lverkusen នៅ​ជជែក​គ្នា​ពី​តម្លៃ​ផ្ទេរ​សម្រាប់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ស្របពេល​ក្លឹប​នៅ​អាល្លឺម៉ង់​នេះ​មិន​ចង់​លក់​ក្នុងតម្លៃ​ក្រោម​៩០​លាន​ផោន​នោះទេ​។​
​ ​
​ក្លិប​តោ​ខៀវ​នៅមាន​សុទិដ្ឋិនិយម​ថា អាច​សម្រេច​កិច្ចព្រមព្រៀង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង មុខនេះ ស្របពេល​ក្លិប​នានា​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​។ នាយក​ក្លិប Leverkusen លោក រូ​ឌី វូ​ល​ល័​រ (Rudi Voller) អះអាង​នៅ​សប្តាហ៍​នេះ​ថា​នឹងមិន​បញ្ចុះតម្លៃ​សម្រាប់​កីឡាករ ឆ្នើម​រូបនេះ​ទេ ។​
​ ​
​លោក វូ​ល​ល័​រ បាន​និយាយថា “​យើង​ដឹង​ពី​ចំណាប់អារម្មណ៍​របស់​ក្លឹប​ជាច្រើន ជាពិសេស​ក្លិប Chelsea ប៉ុន្តែ​សម្រាប់​យើង ស្ថានភាព​នេះ​គឺ​សមញ្ញា​ណាស់​។ ហា​វើត នៅសល់​កិច្ចព្រមព្រៀង លេង​ពី​ឆ្នាំ​ទៀត ប្រសិនបើ​ក្លឹប​ណា​ចង់បាន ត្រូវតែ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​យើង បើ​មិន ដូច្នេះ​ទេ ហា​វើត នឹង​បន្ត​លេង​នៅទីនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាយ ហា​វើត (Kai Havertz)

ទីតាំងផ្សាយពាណិជ្ជកម្ម