ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន នឹង​ផ្តល់​អាទិភាព​ផ្ទេរ​ខ្សែប្រយុទ្ធ​បន្ថែម​នៅ​រដូវក្តៅ​នេះ​

170
ចែករម្លែក

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នឹង​ផ្តល់​អាទិភាព​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ថ្មី នៅ​រដូវក្តៅ​នេះ​ខណៈពេល​គ្រូបង្វឹក​រូបនេះ​ត្រៀម​ដោះស្រាយ តំបន់​សំខាន់ៗ​ក្នុងការ​ប្រឹងប្រែង ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌ LaLiga នៅ​រដូវ​កាល​ឆ្នាំ ២០២០-២១​។​
​ ​
​ក្រុម Real Madrid មាន​យីអ៊ុន​ឡើង​ចុះ​នៅ​រដូវ​កាល​នេះ ស្របពេល​លោក ហ្ស៊ី​ដាន​ទទួល បាន​ពាន​ជើងឯក​ក្នុងស្រុក​លើកដំបូង​ដោយ​នាំមុខ​ក្រុម Barcelona ។ ប៉ុន្តែ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ រូបនេះ​ត្រូវបាន​ទម្លាក់​ចេញពី​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ដោយសារ​ក្រុម Manchester City ។​
​ ​
​បរាជ័យ​កាលពី​ថ្ងៃ​សុក្រ​ដោយសារ​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ធ្វើ​ឲ្យ​មាន​ចម្ងល់​ជុំវិញ​ជម្រើស​របស់លោក ហ្ស៊ី​ដាន ក្នុងការ​ប្រកួត​ធំៗ​។​
​ ​
​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) អាចជា​ជម្រើស​មួយ​សម្រាប់​លោក ហ្ស៊ី​ដាន ប៉ុន្តែ​តាម ព័ត៌មាន​ថា កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​បាន​ប្រាប់​គ្រូបង្វឹក Real ថា ខ្លួន​មិន​ចង់​ធ្វើដំណើរ​ទៅ ទីក្រុង Manchester ខណៈពេល​កីឡាករ​រូបនេះ​ជិត​នឹង​ចាក​ចេញពី​ក្លិប Real Madrid ។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានចាត់ទុក​តំបន់​ប្រយុទ្ធ​ជាទី​តាំង​សំខាន់​ដែល​ត្រូវ​ពង្រឹង​នៅ​រដូវ​កាល​ទិញដូរ​នេះ​។​
​ ​
​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) របស់​ក្លឹប Paris Saint Germain គឺជា​គោលដៅ ផ្ទេរ កំពូល​របស់លោក ហ្ស៊ី​ដាន បើទោះបី​ជាមាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ក៏ដោយ ហើយ​ក្លិប Real ចង់បាន​កម្លាំង​ជំនួយ​សម្រាប់​ជម្រើស​ដូចជា ការី​ម បេន​ហ្សេ​ម៉ា អេ​ឌិន ហា​ហ្សា​ដ និង រ៉ូ​ឌ្រី​ហ្គោ ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)

ទីតាំងផ្សាយពាណិជ្ជកម្ម