អែន​ឌ្រា ភា​ឡូ ត្រូវបានតែងតាំង​ឲ្យ​បន្ត​តំណែង​ពី​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី​

164
ចែករម្លែក

អតីត​កីឡាករ អែន​ឌ្រា ភា​ឡូ (Andrea Pirlo) អាច​នឹង​ក្លាយជា ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) របស់​ក្លិប ជូ​វេន​ទុ​ស (Juventus) បន្ទាប់ពី​លោក​ត្រូវបានតែង តាំង​គ្រូបង្វឹក​បង្គោល របស់​ក្លិប​នេះ​។ នេះ​បើតាម​ការអះអាង​របស់​អតីត​ម្ចាស់​មេដាយ មាស​វើ​ល​ខាប់ ឌែ​ល ព្យែ​រ៉ូ (Del Piero) ។​
​ ​
​ក្លិប​ជើងឯក​នៅ​ក្របខ័ណ្ឌ Serie A នេះ បាន​បណ្តេញ​អតីត​គ្រូបង្វឹក​ឆេ​ល​ស៊ី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ចេញ​កាលពី​ថ្ងៃ​សៅរ៍ ត្រឹម​រយៈពេល​២៤​ម៉ោង​បន្ទាប់ពី​ក្រុម​របស់លោក ត្រូវ​ក្រុម​លី​យ៉ុ​ន​( Lyon )​ទម្លាក់​ចេញពី​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ភា​ឡូ ទើបនឹង​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​កាលពី សប្តាហ៍​មុន ប៉ុន្តែ​នៅពេលនេះ​ទទួលបាន​ការងារ​ធំ​មុន​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ឬ​ការវិលត្រឡប់​របស់លោក ម៉ាកស៍ អាល​ឡេ​ហ្គ្រី (Max Allegri) ឬ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)​។​
​ ​
​ដោយ​គ្មាន​ការដឹកនាំ​របស់លោក សារី ក្លិប​ជូ​វេន​ទុ​ស នឹង​បញ្ចប់​ការចាប់អារម្មណ៍​ផ្ទេរ​ខ្សែ បម្រើ​ឆេ​ល​ស៊ី ជ័រ​ជី​ញ៉ូ (Jorginho) និង​ជំនួស​មកវិញ​នឹង​ផ្តោត​គោលដៅ​លើ​កីឡាករ សាន​ដ្រូ តូ​ណា​លី (Sandro Tonali) ។
​ ​
​ហ្ស៊ី​ដាន ដែល​ធ្លាប់​លេង​ជាមួយ​ក្លិប Juventus ដែរនោះ​បាន​លើក​ពាន​ឆេ​ម​ពាន​លី​ក​៣​លើក និង​លើក​ពាន​ជើងឯក​នៅ​ក្របខ័ណ្ឌ La Liga ពីរលើក​ផងដែរ​។
​ ​
​ឌែ​ល ព្យែ​រ៉ូ អតីត​វីរបុរស​របស់ Juventus បាន​និយាយថា “​វា​មិន​យុត្តិធម៌​ទេ​ចំពោះ​ការ​ប្រៀប ធៀប ដោយសារតែ ហ្ស៊ី​ដាន បានធ្វើ​ការងារ​ជាមួយ​ក្រុមយុវជន​រប​ស់​ក្លិប Real Madrid ហើយ​ក្រោយ​មកជា​ជំនួយការ​របស់លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ប៉ុន្តែ ភា​ឡូ មាន​អ្វីៗ​គ្រប់យ៉ាង ដែល​អាចធ្វើ​បានល្អ​ជាង​លោក ហ្ស៊ី​ដាន​”​។​
​ ​
​ឌែ​ល ព្យែ​រ៉ូ បាន​បន្តថា “​គាត់​ស្គាល់​ក្លិប​កីឡាករ និង​ក្រុមការងារ​ច្បាស់​។ ដូច្នេះ​ខ្ញុំ​គិតថា ពួកគេ​បាន​ទាក់ទង​គ្នា​បានល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អតីត​កីឡាករ អែន​ឌ្រា ភា​ឡូ (Andrea Pirlo)

ទីតាំងផ្សាយពាណិជ្ជកម្ម