មានការបាញ់បោះនៅខាងក្រៅសេតវិមាន ផ្អើលដល់លោកត្រាំ កំពុងធ្វើសន្និសីទកាសែតនៅខាងក្នុង

267
ចែករម្លែក

ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ត្រូវបានគេនាំចេញពីបន្ទប់ប្រជុំ នៅសេតវិមានភ្លាមៗកាលពីថ្ងៃចន្ទទី១០ សីហា បន្ទាប់ពីការបាញ់ប្រហារនៅ ខាងក្រៅរបងជុំវិញបរិវេណសេតវិមាន។

លោកត្រាំបានវិលត្រឡប់ទៅកាន់បន្ទប់សន្និសីទវិញនៅប៉ុន្មាននាទីក្រោយ ហើយនិយាយថា មនុស្សម្នាក់ត្រូវបានមន្ត្រីអនុវត្តច្បាប់បាញ់របួស ហើយត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ។ លោកត្រាំថាទទួលបានដំណឹងមកថា ជនសង្ស័យគឺប្រដាប់ដោយ អាវុធ។

លោកត្រាំនិយាយថា “វាជាការបាញ់ប្រហារនៅខាងក្រៅសេតវិមាន។ វាហាក់ស្ថិត ក្រោមការគ្រប់គ្រងបានល្អហើយ…ប៉ុន្តែពិតជាមានការបាញ់ប្រហារគ្នាមែន ហើយមនុស្សម្នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យហើយ។ ខ្ញុំមិនដឹងអំពីស្ថានភាព របួសរបស់មនុស្សម្នាក់នោះទេ”។

ប្រធានាធិបតីនៃបក្សសាធារណរដ្ឋរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់ត្រូវបានគេនាំទៅការិយាល័យពងក្រពើនៅខាងក្រៅបន្ទប់សន្និសីទ បន្ទាប់ពីគាត់ ត្រូវអង្គរក្សអមដំណើរចេញទៅក្រៅ។

ពេលធ្វើសន្និសីទសារព័ត៌មានមិនបានប៉ុន្មាននាទីផង លោកត្រាំត្រូវបានគេនាំចេញ ពីបន្ទប់ ដោយគ្មានការពន្យល់ណាមួយចំពោះការរំខាននេះទេ។

រដ្ឋមន្ត្រីរតនាគារ លោក ស្ទីវ មេនូឈីន និង ប្រធានការិយាល័យគ្រប់គ្រងនិង ថវិកា លោក រូស វ៉ូក ក៏ត្រូវគេនាំចេញពីបន្ទប់ដែរ ហើយទ្វារត្រូវបានចាក់សោ៕ ដោយ៖ កញ្ញាដាលីស/hA

លោកត្រាំត្រូវអង្គរក្សនាំចេញពីបន្ទប់សន្និសីទទៅបន្ទប់ពងក្រពើក្រោយមានការបាញ់បោះនៅក្រៅសេតវិមានកាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម