តើ​ចង់​ទប់ស្កាត់ “​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​”​ដែរ​ឫ​ទេ​?

145
ចែករម្លែក

ប្រមាត់ គឺជា​សរីរាង្គ​តូច​មួយ​ដែល​ស្ថិតនៅ​ខាងក្រោម​ថ្លើម​។ ប្រមាត់​មាន​តួនាទី​សំខាន់​ក្នុងការ​ស្តុក​និង​បញ្ចេញ​ទឹកប្រមាត់​ចូលទៅក្នុង​ពោះវៀន​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ ។ ការយល់ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​គួរ និង​មិនគួរ​ទទួលទាន គឺ​សំខាន់​ណាស់ សម្រាប់​អ្នក ដែល​កំពុង​ជួបប្រទះ​បញ្ហា​ថង់ទឹកប្រមាត់ ដូចជា​ជំងឺ​ក្រួសក្នុងប្រមាត់​ដើម្បី​ជៀសវាង ឬ​ទប់ស្កាត់ ផលវិបាក​ធ្ងន់ធ្ងរ​កើតឡើង​។​របប​អាហារ​ត្រឹមត្រូវ​ក៏​ចាំបាច់​ដូចគ្នា​សម្រាប់​អ្នក​ដែល​ចង់​រក្សាបាន នូវ​សុខភាព​ថង់ទឹកប្រមាត់​ល្អប្រសើរ​។

១. ចៀសវាង​រំលង​មិន​ទទួលទាន​អាហារ​
​ទឹកប្រមាត់​នៅក្នុង​ថង់ទឹកប្រមាត់​ត្រូវបាន​បញ្ចេញ​នៅ​រាល់ពេល​អ្នកទទួល​ទាន​។ ប្រសិនបើ​អ្នក រំលង​មិន​ទទួលទាន​អាហារ​មួយ​ពេលនោះ​ទឹកប្រមាត់​នឹង​ស្ថិតនៅក្នុង​ថង់ទឹកប្រមាត់​រហូតដល់​អ្នក​ដាក់​អ្វីមួយ​ចូលក្នុង​មាត់ ហើយ​នេះ​បង្កើន​ហានិភ័យ​នៃ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​ឱ្យ​កើតមាន ឡើង​។ ក្រៅពីនេះ​ទម្លាប់​នៃ​ការ​រំលង​មិន​ទទួល ទាន​អាហារ​ក៏​អាច​បង្កបញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ ប្រព័ន្ធ​រំលាយ​ផងដែរ​។​

២. ទទួលទាន​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២​លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដើម្បី​រក្សា​សុខភាព ល្អប្រសើរ​ចៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​ជាច្រើន​រួមបញ្ចូល​ទាំង​បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

៣. រក្សា​ភាព​សកម្ម​នៃ​រាងកាយ​
​រាងកាយ​មាន​ភាព​សកម្ម​អាចជួយ​កម្ចាត់ ក៏ដូចជា​ទប់ស្កាត់​បញ្ហា​ក្រួស​ក្នុង​ថង់ទឹក ប្រមាត់​គួរ ឱ្យ​កត់សម្គាល់​ដោយ​វារ​ក្សា​ដំណើរការ​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ រួម បញ្ចូល​ទាំង​ថង់​ទឹក ប្រមាត់​ឱ្យមាន​ភាពប្រសើរ​ត្រឹមត្រូវ​។ ម្យ៉ាងវិញទៀត​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាង កាយ​អាចជួយ​សម្រក​ទម្ងន់​ដែល​លើស​ខណៈដែល​ភាពធាត់​ជ្រុល​បង្កើន​ហានិភ័យ​នៃ​បញ្ហា ក្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

៤. កាត់បន្ថយ​ការទទួល​ទាន​ខ្លាញ់​មិនល្អ​
​ចូរ​ព្យាយាម​កាត់បន្ថយ ឬ​ចៀសវាង​ការរួមបញ្ចូល​ខ្លាញ់​មិនល្អ​ក្នុង​របប​អាហារ​។ នេះ​ក៏​ព្រោះតែ របប​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​កាន់តែច្រើន ទឹកមាត់​ក៏ត្រូវ​បាន​ផលិត​កើនឡើង តាម​នោះដែ​លអាច​បង្ក​ការ​រលាក​ដល់​ថង់ទឹកប្រមាត់​។ អ្នក​អាច​ជ្រើសរើស​ទទួលទាន​របប អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប​ដើម្បី​ទប់ស្កាត់​បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​។​

៥. រួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ​
​រមៀត​មាន​ផ្ទុក​សារធាតុ Curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់ បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​យ៉ាង​ប្រសើរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម