មានកូន​នៅ​អាយុ​ចាស់​ពេក គឺ​វា​គ្រោះថ្នាក់​ណាស់​

161
ចែករម្លែក

ប្រសិនបើ​អ្នកមាន​អាយុ​លើសពី ៣៥ ឆ្នាំ ហើយ​អ្នក​សង្ឃឹមថា​នឹងមាន​ផ្ទៃពោះ នោះ​អ្នក​ត្រូវ មានការ​ថែរក្សា​ជាពិសេស​មួយ​មុននឹង​ចាប់់ផ្តើម​មាន​ផ្ទៃពោះ ដើម្បី​ឲ្យ​ទារក​មាន​សុខ​ភាពល្អ​។​

​ការ​មាន​ផ្ទៃពោះ​ក្រោយ​អាយុ ៣៥ ឆ្នាំ​អាច​ផ្ដល់នូវ​ហានិភ័យ​ជាច្រើន​ដូចជា ៖

ការចំណាយ​រយៈពេល​យូរ​ដើម្បី​ទទួល​បានការ​មាន​ផ្ទៃពោះ​
​នៅពេល​អ្នកមាន​អាយុ​លើសពី ៣៥ ឆ្នាំ នោះ មេជី​វិត​ញី​របស់​អ្នក​បាន​ថយចុះ​បរិមាណ​និង​គុណភាព ដោយសារតែ​មេជី​វិត​ញី​មាន​វ័យ​ចំណាស់ ហើយ​មិនមាន​ភាព​ងាយ ស្រួល​ក្នុងការ បង្ក​កំណើត​ដូច​ស្ត្រី​វ័យក្មេង​ឡើយ​។ ដូច្នោះ​អ្នកត្រូវការ​រយៈពេល​យ៉ាងតិច ៦ ខែ ដើម្បី​មានគភ៌​។​

ការ​មានកូន​ភ្លោះ​
​ឱកាស​នៃ​កូនភ្លោះ​បាន​កើនឡើង​ទៅតាម​អាយុ​របស់​ស្ត្រី​។​

អ្នក​អាចមាន​ជំងឺ​ទឹកនោម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​
​ស្ត្រី​វ័យ​ចំណាស់​ភាគច្រើន​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ដូច្នោះ​អ្នក​ត្រូវ ចំ​បាច់​ត្រូវ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​តាមរយៈ​របប​អាហារ និង​ការហាត់​ប្រា​ណហើយ​ពេល ខ្លះ​មានការ​ប្រើប្រាស់​ថ្នាំ​ផងដែរ​។ ការមិន​ព្យាបាល​ជំងឺ​ទឹកនោម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​អាច​បណ្ដាល​ឲ្យ​ទារ​កមាន​ទំហំ​ធំ​ជាង​ធម្មតា ដែល​បង្កើន​ហានិភ័យ​នៃ​ការរង​របួស​ក្នុងអំឡុងពេល សម្រាលកូន​ផងដែរ​។​

អ្នក​អាចមាន​ជំងឺលើសឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​
​ស្ត្រី​វ័យ​ចំណាស់​ភាគច្រើន​មានការ​កើន​សម្ពាធ​ឈាម​ខ្ពស់​អំឡុងពេល​មាន​ផ្ទៃពោះ​។ ដូច្នោះ អ្នក​គួរ​ជួប​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព ដើម្បី​តាមដាន​សម្ពាធ​ឈាម និង​កំណើន​នៃ​ការអភិវឌ្ឍន៍​របស់​ទា​រក​អ្នក ដើម្បី​ជៀសវាង​នូវ​ផលវិបាក​។​

ទារក​អាចមាន​ទម្ងន់​តិច និង​កើត​មិន​គ្រប់​ខែ​
​ទារក​អាចមាន​ទម្ងន់​តិច និង​កើត​មិន​គ្រប់​ខែ​អាច​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ និង​មាន​បញ្ហា​សុខភាព​ជាច្រើន​។​

អ្នក​អាច​នឹង​ត្រូវការ​សម្រាល​កូន​ដោយ​ការវះកាត់​
​ស្ត្រី​វ័យ​ចំណាស់​មាន​ហានិភ័យ​ខ្ពស់​នៃ​ផលវិបាក​ក្នុងការ​សម្រាលកូន​ដូចជា​សុក​បាំង​មាត់ស្បូន​ជាដើម​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម