នារី​ម្នាក់បាន​ស្លាប់​ដោយសារ​រថយន្តមិន​ស្គាល់​ម៉ាកបុក​ជាមួយ​ម៉ូតូ​

169
ចែករម្លែក


ដោយ​: អង្គរតូច / សៀមរាប​៖ នារី​ម្នាក់បាន​ស្លាប់នៅនឹងកន្លែង ដោយសា​ររថយន្ត មិន​ស្គាល់​ម៉ាកបុក ខណៈ​នារី​ម្នាក់​នោះកំពុងបើក​ម៉ូតូ​ម្នាក់ឯង ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅលើ​កំណាត់ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្កឡើងដោយ​រថយន្ត មិន​ស្គាល់​ម៉ាក បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា ឃ្លី​ក ពណ៌​ស ពាក់​ផ្លាក​លេខ សៀមរាប ១T៤៤០៩ ។​

​ប្រភព​បាន​បន្តថាៈ ជនរងគ្រោះ មានឈ្មោះ ឡា​ម ហ៊ីង ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ ចំណែ​ក​រថយន្ត​បង្ក បើក​រត់គេច​បាត់ ក្រោយពេល​កើតហេតុ​។​

​រហូតមកដល់​ម៉ោង ៩ ព្រឹក ថ្ងៃទី​១១ ខែសីហា​នេះ សមត្ថកិច្ចនៅ​មិនទាន់​រក​សាច់ញាតិ ជនរងគ្រោះឃើញ​នៅឡើយ​ទេ តែ​ម៉ូតូ​ដែល​ខូចខាតទាំងស្រុង​នោះ បាន​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ៕​R/hA

ទីតាំងផ្សាយពាណិជ្ជកម្ម