ចិន​ធ្វើ​សមយុទ្ធ​ទាំង​ជើង​ទឹក​និង​គោក ប៉ុន្តែ​មិន​មាន​ភស្តុតាង​ថា​សមយុទ្ធ​នេះ​សំដៅ​កោះ​Pratas​របស់​តៃវ៉ាន់​ទេ​

537
ចែករម្លែក

​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ហ្វឹកហាត់​វាយលុក​តាម​ឆ្នេរសមុទ្រ​នៅ​ក្នុងអំឡុង​សមយុទ្ធ កាល​ពេល​ថ្មីៗ​នេះ នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រឆាំង​ក្រុង​ប៉េកាំង​មួយចំនួន បាន​ផ្សព្វផ្សាយ​ឱ្យ​គេ​ឯង​ដឹង​អំពី​ការត្រៀម​វាយលុក​ចូល​កាន់កាប់​កោះ​Pratas​របស់​តៃវ៉ាន់ ប៉ុន្តែ​មិន​មាន​ការបង្ហាញ​ថា​សម​យុទ្ធ​នេះ​មាន​ការផ្តោត​បែបនេះ​ទេ​។​

​យោងតាម​របាយការណ៍​ថ្ងៃអាទិត្យ​មួយ​របស់​កាសែត​របស់​ចិន Global Times បានឱ្យដឹង​ថា​ កងទ័ព​រំដោះប្រជាជន​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​ចិន​ភាគខាងត្បូង ដោយ​ហ្វឹក​​ហាត់​វាយលុក​ទាំង​ជើង​ទឹក​និង​ជើងគោក​។​

​នៅក្នុង​សមយុទ្ធ​កាលពី​ពេល​ថ្មីៗ​នេះ កងទ័ពជើងគោក​មក​ពី​កងទ័ព​រំដោះប្រជាជន​ចិន​ទី​៧៤​ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាង​ទុង បាន​ធ្វើ​សមយុទ្ធ​វាយប្រហារ​តាម​ឆ្នេរ​មួយ​នៅ​ខេត្ត​ហៃ​ណាន​។ ពួកគេ​​បាន​ជិះទូក​និង​នាវា​ជាច្រើន​គ្រឿង​ទៅកាន់​កន្លែង​ធ្វើ​ជា​ទីតាំង​សមរភូមិ​និង​បាន​ហ្វឹកហាត់​បាញ់​និង​មាន​ការគាំទ្រ​ពី​កងទ័ពជើងគោក​ផងដែរ​ក្នុង​ការហ្វឹកហាត់​វាយលុក​ទាំង​ជើង​ទឹក​និង​ជើងគោក​​នោះ​។ នេះ​បើ​យោង​តាម​កាសែត​Global Times ៕/hA

កងទ័ព​រថក្រោះ​និង​ម៉ា​រី​ន​ចិន​ធ្វើ​សមយុទ្ធ​តាម​ឆ្នេរសមុទ្រ​មួយ​ក្នុងអំឡុង​សមយុទ្ធ​រួម​ចិន​-​រុស្ស៊ី (​ឯកសារ​ចាស់​)

ទីតាំងផ្សាយពាណិជ្ជកម្ម