ជាងទងអ៊ីស្រាអែលបង្កើតម៉ាស់ការពារកូវីដធ្វើពីមាសនិងពេជ្រតម្លៃ ១,៥ លានដុល្លារ

274
ចែករម្លែក

ក្រុមហ៊ុនគ្រឿងអលង្ការអ៊ីស្រាអែលមួយកំពុងធ្វើការងារលើអ្វីដែលខ្លួននិយាយថានឹងក្លាយជាម៉ាស់ការពារកូរ៉ូណាថ្លៃជាងគេបំផុតនៅលើពិភពលោក គឺ ម៉ាស់ធ្វើពីមាសនិងពេជ្រតម្លៃ ១,៥ លានដុល្លារ។

លោកអ៊ីសាក ឡេវី ជាអ្នករចនាគ្រឿងអលង្ការនិងជាម្ចាស់ក្រុមហ៊ុន Yvel បាននិយាយថា ម៉ាស់ធ្វើពីមាសសទំហំ ១៨ ការ៉ាត់នឹងត្រូវតុបតែងជាមួយនឹងពេជ្រសនិងខ្មៅចំនួន ៣.៦០០ គ្រាប់និងបំពាក់ជាមួយនឹងតម្រង N99 តាមការស្នើសុំពីអ្នកទិញ។

លោកឡេវីនិយាយថាអ្នកទិញក៏កុម្ម៉ង់ឱ្យធ្វើម៉ាស់ពីរផ្សេងទៀតដែរ ដោយម៉ាស់មួយនឹងធ្វើរួចនៅចុងឆ្នាំនេះហើយវានឹងមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។ គាត់បាននិយាយថា ម៉ាស់ទីពីរគឺងាយស្រួលផលិតជាងគេបំផុត។

លោកឡេវីបានបដិសេធមិនបញ្ជាក់ឈ្មោះអ្នកទិញទេ ប៉ុន្តែនិយាយថាគាត់ជាពាណិជ្ជករចិនរស់នៅសហរដ្ឋអាម៉េរិក។

ម៉ាស់ថ្មីទើបធ្វើរួចនេះមានទម្ងន់ ២៧០ ក្រាម ធ្ងន់ជាងម៉ាស់វះកាត់ទូទៅ ១០០ ដង ដូច្នេះវាមិនសមនឹងពាក់ការពារកូវីដទេ តែទោះយ៉ាងណាវាជាជម្រើសរបស់អ្នកទិញទេ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម