ក្រពើបុរាណកាលពីរាប់លានឆ្នាំមុនមានធ្មេញធំៗប៉ុនចេក អាចសម្លាប់ដាយណូស័រធំៗបាន

628
ចែករម្លែក

“ក្រពើកំណាច” ដ៏ធំសម្បើម ធ្លាប់រស់នៅលើផែនដីយ៉ាងហោចណាស់ ៧៥ លានឆ្នាំមុន ប៉ុន្តែនៅតែជាអាថ៌កំបាំងក្នុងចំណោមសហគមន៍វិទ្យាសាស្ត្ររហូតមកទល់ពេលនេះ។

ក្រុមអ្នកជំនាញខាងហ្វូស៊ីលសត្វនិងរុក្ខជាតិបានពិនិត្យមើលថ្គាមផូស៊ីលដែលជាកម្មសិទ្ធិរបស់ក្រពើ Deinosuchus ដោយបង្ហាញសត្វកំណាចនេះមានធ្មេញ “ប៉ុនចេក” ដែលមានថាមពលអាចសម្លាប់ដាយណូស័រធំៗបាន។

គ្រោងឆ្អឹងក្រពើនេះបង្ហាញវាមានច្រមុះធំហើយវែងនិងមានរាងកំប៉ោងនៅជុំវិញច្រមុះវា ដែលពុំមានទេចំពោះក្រពើដទៃទៀត ទាំងក្រពើនៅរស់ និង ក្រពើផុតពូជ។

ក្រុមអ្នកជំនាញជឿថា ក្រពើ Deinosuchus បានបំភ័យរាល់សត្វទាំងឡាយណាដែលមកដល់មាត់ទឹករបស់វា ដោយចាត់ទុកសត្វដទៃទៀតជាសត្វប្រមាញ់ឱកាសនិយម។

ក្រពើ Deinosuchus មាន ៣ ប្រភេទគឺ Deinosuchus Hatcheri, Deinosuchus Riograndensis និង Deinosuchus Schwimmeri ។

ហ្វូស៊ីលក្រពើទាំងនេះត្រូវបានរកឃើញតែនៅទ្វីបអាម៉េរិកខាងជើងប៉ុណ្ណោះជាពិសេសនៅភាគខាងលិចនិងតាមបណ្តោយឆ្នេរអាត្លង់ទិក៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម