ស្នងការនគរបាលខេត្តចំនួន៤ត្រូវបានតែងតាំងនិងដំឡើងឋានៈបន្ទាប់ពីស្នើដាក់ឲ្យចូលនិវត្តន៍

723
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្នងការនគរបាលខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ដែលរស្មីកម្ពុជាទើបតែទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ។ការតែងតាំងនេះបន្ទាប់ពីមានការស្នើឲ្យចូលនិវត្តន៍។

សូមជម្រាបថា ស្នងការនគរបាលខេត្តចំនួន ៤ គឺទី១. លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់ ។ ២. លោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង។៣. លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។៤. លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានស្នើដាក់ឲ្យចូលនិវត្តន៍។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីបែកធ្លាយដំណឹងនៃការស្នើស្នងការនគរបាលខេត្តចំនួន ៤ ខាងលើនេះ ដាក់ឲ្យចូលនិវត្តន៍ គឺមានមន្ត្រីមួយចំនួនបានរត់ការយកតំណែងស្នងការនគរបាលទាំង៤ខេត្តនេះ ។

ប្រភពដដែលបានបង្ហើបថា ស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់កំពុងរត់ការយកតំណែងស្នងការនគរបាលខេត្តបាត់ដំបង៕សរន

លោក អាត់ខែម
លោក សារុន ចាន់ធី
លោក អ៊ុច សុខុន

ទីតាំងផ្សាយពាណិជ្ជកម្ម