ប្រារព្ធ​ក្រុង​ពាលី​ធ្វើ​ទូក​ប្រវែង​៨៥​ម៉ែត្រ ផ្ទុក​មនុស្ស​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​

1662
ចែករម្លែក
  • 476
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង បានធ្វើ​ក្រុង​ពាលី ដើម្បី​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ទូក​ដែលមាន​ប្រវែង ៨៥​ម៉ែត្រ ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។

​ពិធី​ក្រុង​ពាលី​នេះ ក្រោម​អធិបតីភាព​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ខៀវ ភា​រិ​ទ្ធ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួមទាំង​មន្ត្រី​អាជ្ញា​រធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

លោ​កស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​មានប្រសាសន៍ថា ឈើ​ដែល​ដឹក​យកមក​ធ្វើ​ទូក​ដេក​មកពី​កន្លែង​ផ្សេងៗ​។ ការធ្វើ​ទូកង ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង ១.៥៥​ម៉ែត្រ ដោយមាន​អ្នក​ចែវ​១៧៩​នាក់ គឺ​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្មែរ​ពី​ការធ្វើ​ទូក​ដែលមាន​ប្រវែង​វែង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ ​លោក​បន្តថា ការធ្វើ​ទូកង​នេះ បើកឱកាស​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ធ្វើ​ទូក​។​

​តាម​ក្រុមការងារ​ធ្វើ​ទូកង បាន​បង្ហាញថា ទូកង​ប្រវែង​៨៥​ម៉ែត្រ ទទឹង​១.៥៥​ម៉ែត្រ អ្នក​ចែវ ១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ ការធ្វើ​ចាប់ពី​ថ្ងៃ​ចូល​បុណ្យ​ខ្មែរ ហើយ​រួចរាល់​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​។ រីឯ​អ្នក​សែង​ទូក​មិនតិចជាង ១០០០​នាក់​។ ការ​ហែរ​ទូក​ចុះ​ទន្លេ ដោយមាន​ការ​ហែរ​ក្បួន​តាម​ប្រពៃណី​ពី​បុរាណ និង​បង្ហាញ​ពី​ប្រវត្តិ​ទូក​។ ការធ្វើ​ទូក​នេះ នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចូលរួម​។ ​ធ្វើ​សារៈមន្ទីរ​មួយ​ដាក់​ទូក និង​ដាក់​តម្កល់​ឯកសារ​ផ្សេងៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចូល​ទស្សនា​។ ក្រុមការងារ​នេះ​បញ្ជាក់ថា គោលបំណង​ធំ នៃ​ការធ្វើ​ទូកង ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក គឺមាន​ការចូលរួម​ពី​ព្រះមហាក្សត្រ​។​

​សូមបញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម