ស៊ូ ឈិ និង ស្តេហ្វិន ហ្វាំង អបអរខួបអាពាហ៍ពិពាហ៍គម្រប់៤ឆ្នាំជាមួយអាហារចម្អិនខ្លួនឯងនៅកោះតៃវ៉ាន់

187
ចែករម្លែក

ជំងឺរាតត្បាតមិនអាចបញ្ឈប់គូស្នេហ៍ជាតារាល្បី ស៊ូ ឈិ និង ស្តេហ្វិន ហ្វាំង ពីការប្រារព្ធខួបមង្គលការរបស់ពួកគេបានឡើយ។

គូស្នេហ៍នេះ ដែលភាគច្រើនមិនសូវបញ្ចេញចំណងស្នេហ៍របស់ពួកគេជាសាធារណៈនោះ បានចែករំលែកព័ត៌មានលម្អិតនៃការប្រារព្ធខួបអាពាហ៍ពិពាហ៍របស់ពួកគេនៅលើ Instagram នៅថ្ងៃអង្គារទី១១សីហានេះ។

លោកហ្វាំង ដែលបានឈានចូលវ័យ ៤៦ ឆ្នាំកាលពីថ្ងៃអាទិត្យ (៩ សីហា) បានហោះទៅកោះតៃវ៉ាន់ដើម្បីជួបភរិយា ៤ ឆ្នាំរបស់គាត់។ កាសែត Oriental Daily News បានរាយការណ៍ថា តារាទាំងពីរបានទៅតំបន់យីឡាននៅភាគឦសានកោះតៃវ៉ាន់និងបានចូលរួមពិធីជប់លៀង ដែលរៀបចំដោយនាងស៊ូឈិ។

តារាស្រីតៃវ៉ាន់វ័យ ៤៤ ឆ្នាំរូបនេះបានរៀបចំអាហារថ្ងៃខួបអាពាហ៍ពិពាហ៍ ដែលមានម្ហូប ៧ មុខនិងស៊ុបសម្រាប់ស្វាមីរបស់នាង ដែលកំពុងញញឹមញញែមនៅចុងម្ខាងនៃតុអាហារពេលល្ងាច។

ក្នុងនោះក៏មាននំខួបកំណើតផងដែរដែលតុបតែងជាមួយនឹងរបស់របរតូចៗដូចជាឈុតស្គរតន្ត្រីនិងក្តារលើកសម្រាប់ថតកុនជាដើម។ នៅលើនំមានឃ្លាសរសេរថា “រីករាយថ្ងៃកំណើត” និង “អ្នកដឹកនាំរឿងសង្ហាបំផុត”។

នាងស៊ូឈិ ដែលមានមូលដ្ឋាននៅហុងកុងនិងល្បីក្នុងពេលសម្តែងក្នុងខ្សែភាពយន្តដូចជា The Assassin (ឆ្នាំ ២០១៥) ក៏បានរៀបចំគុយទាវសាច់ជ្រូកចិញ្ច្រាំសម្រាប់ប្តីរបស់នាងផងដែរ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម