អង្គការ​សុខភាព​ពិភពលោក​ដឹក​ជំនួញ​មនុស្សធម៌​និង​សម្ភារៈ​ការពារ​សរុប​តម្លៃ​១,៧ លាន​ដុល្លារ​ទៅ​លី​បង់​

192
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​នឹង​ដឹក​សម្ភារៈ​ការពារ​ខ្លួន​(​សម្ភារៈ​វេជ្ជសាស្ត្រ​) និង​គ្រឿង​ផ្គត់ផ្គង់​មនុស្សធម៌​ដែល​មាន​តម្លៃ​សរុប ១,៧​លាន​ដុល្លារ​ទៅ​ប្រទេស​លី​បង់​បន្ទាប់ពី​មាន​ការផ្ទុះ​​ដ៏​ខ្លាំង​កាលពី​សប្តាហ៍​មុន​ដែល​បណ្តាលឱ្យ​ស្លាប់​មនុស្ស ១៥៨ នាក់​និង​ជាង ៦.០០០ នាក់​ផ្សេង​ទៀត​រងរបួស​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក តេ​ដ្រូ​ស អាត​ហាណូ​មបាន​ធ្វើ​ការប្រកាស​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​សីហា​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​លោក​បាន​រំលឹក​ឡើង​ជា​ថ្មី​អំពី​សាមគ្គីភាព​របស់​ទី​ភ្នាក់​​ងារ​នេះ​ជាមួយ​ប្រទេស​លី​បង់​។​

​លោក បាន​និយាយថា ” យើង​ក៏​កំពុង​កាត់បន្ថយ​ផលប៉ះពាល់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​ដោះស្រាយ​សេចក្តីត្រូវកា​រ​បន្ទាន់​និង​បង្ក​ការ​ងាយស្រួល​ដល់​ការ​ស្តារ​វិស័យ​សុខាភិបាល​ដែល​ខូចខាត​ឱ្យមាន​ភាព​​ល្អប្រសើរ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ។​

​ការផ្ទុះ​នេះ​បានធ្វើឱ្យ​កក្រើក​កំពង់ផែ​ក្រុង​បៃរូត កាលពី ថ្ងៃទី ៤ សីហា​ដោយ​រញ្ជួយ​អគារ​នៅ​ទូ​ទាំង​ទីក្រុង​នេះ និង​បណ្តាល​ខូចខាត​ពាក់កណ្តាល​ទីក្រុង​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា មនុស្ស​ជាង​៣០០.០០០​នាក់ បាន​ក្លាយ​ជា​ជន​គ្មាន​ផ្ទះសម្បែង ដោយសារ​ការផ្ទុះ​នេះ​។​

​មូលហេតុ​នៃ​ការផ្ទុះ​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​លី​បង់ បាន​និយាយថា មូលហេតុ​នៃ​ការផ្ទុះ​ដ៏​ខ្លាំង​គឺ​ដោយសារ​មាន​សារធាតុ​គីមី​អា​ម៉ូ​ញាក់​នីត្រាត​ចំនួន ២.៧៥០​តោន ដែល​ត្រូវ​​បាន​គេ​រក្សាទុក​នៅក្នុង​ឃ្លាំង​នោះ​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ​៕ ​ប្រែ​សម្រួល​៖​សុខា​/sn

​ការផ្ទុះ​ដ៏​ខ្លាំង​បានធ្វើឱ្យ​កក្រើក​កំពង់ផែ​ក្រុង​បៃរូត កាលពី​ថ្ងៃទី​៤​សីហា​ដោយ​រញ្ជួយ​អគារ​និង​ខូចខាត​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ទីក្រុង​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម