ក្រុមហ៊ុន​ឱសថ​Sinovac ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​កូវី​ដ​១៩​ដំណាក់កាល​ចុងក្រោយ​នៅ​ឥណ្ឌូនេស៊ី​

230
ចែករម្លែក

​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​Sinovac Biotech របស់​ចិន បានចាប់ផ្តើម​ដំណើរការ​សាកល្បង ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ថ្នាំ​វ៉ាក់សាំង​ទៅលើ​មនុស្ស​ដោយ​ចាក់​ទៅលើ​អ្នកជំងឺ​ចំនួន​១.៦២០ នាក់​នៅ​​ប្រទេស​ឥណ្ឌូនេស៊ី​។ វ៉ាក់សាំង​នេះ កំពុង​ផលិត​ជាមួយ​ក្រុមហ៊ុន​Bio Farma ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ឥណ្ឌូនេស៊ី ។​

​វ៉ាក់សាំង​CoronaVac ដែល​ពី​មុន​ឈ្មោះ​ថា​PiCoVacc​នេះ ស្ថិតក្នុង​ចំណោម​ថ្នាំ​វ៉ាក់សាំង​មួយចំនួនទៀត​ដែល​ត្រូវបាន​យក​មក​សាកល្បង​ដំណាក់កាល​ចុងក្រោយ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​​ធំ​ដើម្បី​ប្រមូល​លទ្ធផល​អំពី​ប្រសិទ្ធភាព​របស់​វា​សម្រាប់​ការអនុម័ត​ប្រើ​។​

​វ៉ាក់សាំង​CoronaVac នេះ​ក៏​កំពុង​ត្រូវបាន​សាកល្បង​ក្នុងដំណាក់កាល​ចុង​ក្រោយ​នៅ​ប្រទេសប្រេ​ស៊ីល ដែល​គ្រោង​នឹង​ចាក់​ទៅលើ​មនុស្ស​ចំនួន​៩.០០០ នាក់​។​

​ការសាកល្បង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ​កើតឡើង​ស្រប​ពេល​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ មាន​ករណី​ឆ្លង​សរុប​ជាង ១២៧.០០០ គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១១​ខែ​សីហា​៕ប្រែសម្រួល៖សុខា/sn

វ៉ាក់សាំង​CoronaVac នេះ​កំពុង​ត្រូវ​បាន​សាកល្បង​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៅ​ប្រេ​ស៊ីល​និង​ឥណ្ឌូនេស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម