ប៉ែន ភ័ក្រសុធារឹទ្ធ លេចធ្លោខ្លាំង បីរឿងព្រមគ្នានាដើមខែសីហានេះ

335
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ថ្វីត្បិតតែមួយរយៈធំសកម្មភាពសិល្បៈនានាត្រូវបានផ្អាករួមទាំងរោងភាពយន្តផង ព្រោះតែការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត-១៩ ប៉ុន្តែ សម្រាប់តារាសម្តែង ប៉ែន ភ័ក្រ សុធារឹទ្ធ បែជារាសីឡើង ព្រោះខ្សែរភាពយន្តរបស់ខ្លួន សម្តែងទាំងប៉ុន្មានត្រូវចាក់បញ្ចាំងព្រមគ្នាទាំងបីស្ថានីយ៍តែម្តង។

សុធារឹទ្ធ ប្រាប់ថា ខ្លួនពិតជាសប្បាយចិត្ត ដែលមានឱកាសសម្តែងជាច្រើនរឿង ស្រប ពេលដែលដំណើរការសិល្បៈ ហាក់មិនទាន់ហុចផ្លែផ្កា ព្រោះតែបញ្ហាវិបត្តិ របស់ពិភព លោកទាំងមូល នៃជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែដោយសារ ការទប់ស្កាត់បានល្អធ្វើអោយ កម្ពុជា មិនទាន់រីករាលដាលក្នុងសហមគ៍។ ថ្វីត្បិតតែកម្ពុជាមានកំណើនអ្នកឆ្លងមែន ប៉ុន្តែការឆ្លងថ្មីនោះគឺការនាំចូលប៉ុណ្ណោះ។ ដូច្នេះហើយ លោកក៏សប្បាយចិត្តដែល មានឱកាសបានសម្តែងបញ្ចប់ខ្សែរភាពយន្ត ដែលនៅសេសសល់ទាំង ប៉ុន្មានអោយ បញ្ចប់អស់។

ម៉្យាងពេលនេះរឿង ទាំងនោះបានបញ្ចប់នឹងដាក់បញ្ចាំងតាមទូរទស្សន៍អស់ហើយ សម្រាប់ដើមខែសីហា ស្ថានីយ៍ទូរទស្សន៍បី ហើយ ដែលបានបង្ហាញកាយវិការ របស់ តារាសម្តែង ប៉ែន ភ័ក្រសុធារឹទ្ធ ជាមួយស្រីស្អាត កញ្ញា រឿង ណាត និង តារាសម្តែង កញ្ញា យ៉ែម ស្រីពេជ្រ។

សូមបញ្ជាក់ថា តារាសម្តែង ប៉ែន ភ័ក្រសុធារឹទ្ធ សម្តែងក្នុងខ្សែភាពយន្ត រឿង «ផ្ការព្រៃ» សម្តែងជាមួយនឹង កញ្ញា រឿង ណាត ដែលដាក់បញ្ចាំងក្នុងស្ថានីយ៍ ទូរទស្សន៍ ភីអិនអិន។ រឿង «ភ្លើងស្នេហ៍ ភ្លើងចិត្ត» សម្តែងជាមួយកញ្ញា យ៉ែម ស្រីពេជ្រ រឿងនេះដែលកំពុងចាក់បញ្ចាំង ក្នុងស្ថានីយ៍ទូរទស្សន៍ បាយ័ន។ ចំណែករឿង «សង្សារមួយខែ ពីរខែ» ក៏ត្រូវបានចាក់បញ្ចាំងនៅដើមខែនេះដែរ ក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស៕

ទីតាំងផ្សាយពាណិជ្ជកម្ម