សិក្ខាសាលា​តាម​អន​ឡាញ​ស្តីពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​

129
ចែករម្លែក


ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានធ្វើ​សិក្ខាសាលា​តាម​អន​ឡាញ​មួយ​ស្តី ពី​ផែនការ មេ​ក្នុង​ការតភ្ជាប់​អាស៊ាន ដោយមាន​ការចូលរួម​ពី​លោក ឡេង ធន​យុ​ទ្ធា រដ្ឋ លេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​សិក្ខាសាលា​ស្ដីពី​ការត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ​នៃ​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ (Regional Workshop on the Mid-Term Review (MTR) of the Master Plan on ASEAN Connectivity (MPAC) 2025) បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង​រយ​:​ពេល​៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​១០ ដល់​១២​ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ សំខាន់ៗ​ទាំងអស់ ដែល​ត្រូវអនុវត្ត​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ ដើម្បី​ចែករំលែក​លទ្ធផល​បណ្ដោះ​អាសន្ន​ស្តី​ការស្រាវជ្រាវ​អំឡុងពេល​ពាក់កណ្ដាល​អាណ​ត្តិ និង​ដើម្បី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​លើកដំបូង​របស់ខ្លួន​ក្នុងការ​ពង្រឹង​ការអនុវត្ត​ផែនការ​មេនេះ​។​

​សិក្ខាសាលា​នេះ ក៏មាន​គោលបំណង​ផ្តល់ឱកាស​ដល់​គណៈកម្មកា​រ​សម្របសម្រួល​ការតភ្ជាប់​អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួម​ជាមួយ​ស្ថាប័ន​ដឹកនាំ​ការអនុវត្ត​ផែនការមេ ត​ភ្ជាប់​អាស៊ាន ស្ថាប័ន​តាម​វិស័យ​របស់​អាស៊ាន ដែល​ពាក់ព័ន្ធ អ្នក​សម្រប សម្រួល​ថ្នាក់ជាតិ និង​ជន​បង្គោល​ថ្នាក់ជាតិ​ក៏ដូចជា​ដៃគូ​សន្ន​នា​និង​ដៃគូ​សន្ទនា​ខាងក្រៅ​ផ្សេងៗ​ទៀត មុន​កិច្ចប្រជុំ​គណៈ កម្ម​ការ សម្របសម្រួល​ការតភ្ជាប់​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​សីហា ឆ្នាំ ២០២០​នេះ​។​

​សូម​ជម្រាបជូន​ថា​ការតភ្ជាប់​អាស៊ាន​សំដៅ​ដល់​ការតភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវន្ត (Physical Connectivity) ការតភ្ជាប់​ស្ថាប័ន​នឹង​ស្ថាប័ន (Institutional Connectivity) និង​ការតភ្ជាប់​ប្រជាជន​ន និង​ប្រជាជន​(People-To-People Connectivity) ក្រោម​ចក្ខុវិស័យ​សម្រេច​ឱ្យបាន​នូវ​កា​រត ភ្ជាប់​អាស៊ាន​ដោយ​រលូន និង​ពេញលេញ​និង​សមាហរណកម្ម​អាស៊ាន​សំដៅ​លើកកម្ពស់​ការប្រកួត​ប្រជែង និង​ការយល់ ដឹង​អំពី​សហគមន៍​អាស៊ាន​កាន់តែច្បាស់ និង​លើកកម្ពស់​សន្តិសុខ នយោបាយ​ក្នុង​តំបន់ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​របស់​រដ្ឋ​សមាជិក​ផងដែរ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម