ការបញ្ចៀស​ចរាចរ​រ​ថ​យន្ត​ដឹក​ទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី ពេល​បើក​ដំណើរការ​សាក​ល្បង​សួន​ទឹក​កម្សាន្ត ហ្គា​រ​ដិ​ន ស៊ី​ធី វ៉​ត​ធឺរ ផាក​

163
ចែករម្លែក


ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការបញ្ចៀស​ចរាចរ​រថ​យន្ត​ដឹកទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី​ជា​បណ្ដោះអាសន្ន ក្នុងអំឡុងពេល​ដាក់​ដំណើរការ​សាកល្បង​នូវ​សួន​ទឹក​កម្សាន្ត ហ្គា​រ​ដិ​ន ស៊ី​ធី វ៉​ត​ធឺរ ផាក (GARDEN CITY WATER PARK) ក្រោម​អធិបតី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩៖៣០​នាទី ។

ការផ្អាក​ចរាចរ​នេះ គឺ​ស្ថិតនៅលើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៦ រហូតដល់​ស្ពាន​ព្រែក​ព្នៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​ពេញ​មួយថ្ងៃ និង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​០៦៖០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ដែរថា ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ ប្រព្រឹត្ត​ទៅដោយ​រលូនរ​ក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរ​ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី​គ្រប់​ប្រភេទ ។

​សាលា​រាជធានី​ភ្នំពេញ​សូម​អនុគ្រោះ​និង​អធ្យាស្រ័យ​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​យានយន្ត​ខាងលើ មេត្តា​ជ្រាប និង​បញ្ចៀស ការធ្វើដំណើរ​ឆ្លងកាត់​តាម​ទីតាំង​ខាងលើ​តាម​កាលបរិច្ឆេទ​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់ បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ធ្វើចរាចរ​ជាធម្មតា​វិញ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម