រថយន្ត​តូច​០៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា នៅលើ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់

1248
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បី​គ្រឿង​បុក​បន្តកន្ទុយ​គ្នា ដោយសារ​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើក​ក្នុង​ល្បឿន​លឿន ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​នោះទេ​។ ករណី​ដ៏​កម្រ​នេះ កើតឡើង​លើផ្លូវ​ជាតិ​លេខ​០៤ ចន្លោះ​បង្គោល​២០៤-២០៥ ស្ថិតនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨​។​

​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ខាងមុខ​គេ​ម៉ាក HYUNDAI ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB 7944 ទិសដៅ​ចូល​ក្រុងព្រះសីហនុ អ្នកបើកបរ​ឈ្មោះ ហ៊ី​ន រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ ក្រុងភ្នំពេញ កំពិត​ផ្នែក​ខាងក្រោយ​។ រថយន្ដ​ទី​២. ម៉ាក Ford RANGE ពណ៌​ស ពាក់​ស្លាក​លេខ 2AO 2162 អ្នកបើកបរ​ឈ្មោះ យ៉ិ​ត សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​មុខ ឃុំ​ក​ញ្ជ្រៀ​ក ស្រុក​ក​ញ្ជ្រៀ​ក ខេត្តព្រៃវែង កំពិត​ទាំងមុខ​ទាំងក្រោយ​។ រថយន្ដ​ទី​៣. បុក​ក្រោយ​គេ​ម៉ាក TOYOTA Tacoma ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A 3689 អ្នកបើកបរ​ឈ្មោះ ច័ន្ទ សម្បត្តិ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ រថយន្ត​លក្ខណៈ​គ្រួសារ កំពិត​ខាងមុខ​។​

​បច្ចុប្បន្ន​រថយន្ត​ទាំង​៣​គ្រឿង ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដោះស្រាយ​បន្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម