ប្រជុំពិភាក្សា​ពី​ការអនុវត្ត​កាតព្វកិច្ច តាមច្បាប់ ស្តីពី​គណនេយ្យ និង​សវនកម្ម និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​

112
ចែករម្លែក

ដោយ​៖ គ​ន្ធា /
​ភ្នំពេញ​៖
នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ គណនេយ្យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា ស្តីពី “​ការអនុវត្ត​កាតព្វកិច្ច តាមច្បាប់ ស្តីពី​គណនេយ្យ និង​សវនកម្ម និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ដែលមាន​ការចូលរួម ពី​សមាគម​អាជីវកម្ម ចំនួន​ប្រមាណ ៦៨ នាក់ នៅ​សណ្ឋាគារ ភ្នំពេញ​។​

លោក ងី តា​យី រដ្ឋលេខាធិការ ​ក្រសួង​សេដ្ឋកិច្ច ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា «​ការ​អនុ​វត្ថ​កាត​ព្ធ​កិច្ច តាមច្បាប់ ស្ដីពី គណនេយ្យ និង សវនកម្ម និង បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ » ។ ( រូបថត គ​ន្ធា )​

​លោក ងី តា​យី បាន​មានប្រសាសន៍ថា​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ក្រុម​ប្រឹក្សាជាតិ គណនេយ្យ ជា​សេនាធិការ រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​គណ នេយ្យ និង​សវនកម្ម នៅ​កម្ពុជា សារៈប្រយោជន៍ និង​កាតព្វកិច្ច​នានា ដែល​សហគ្រាស ត្រូវអនុវត្ត ក្នុងនោះ​រួមមាន កាតព្វកិច្ច​កាន់​បញ្ជី គណនេយ្យ​, កាតព្វកិច្ច​រៀបចំ របាយ ការណ៍ហិរញ្ញវត្ថុ និង​កាតព្វកិច្ច ដាក់​របាយការណ៍ ហិរញ្ញវត្ថុ ឱ្យ​រង​សវនកម្ម ឯករាជ្យ។​

​លោក​បាន​បន្តថា​៖ ច្បាប់​ស្តីពី “​គណនេយ្យ និង​សវនកម្ម​” មាន​ចំណុច ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​គុណសម្បត្តិ​ជាច្រើន ដូចជាៈ ១)- បង្កើន​តម្លាភាព និង​សុក្រឹតភាព នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ របស់​សហគ្រាស ដែល​អាច​បង្កើន​នូវ ជំនឿ​ទុកចិត្ត​របស់ សាធារណជន លើ​សហគ្រាស ការទទួលបាន ឥណទាន​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​, ការស្វែងរក​ដៃគូ​វិនិយោគ ពី​ក្នុងប្រទេស និង​បរទេស​, ព្រមទាំង​ការជៀស​ផុត ពី​ការពិន័យ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជាដើម​។ ២)- ជំរុញ​គណនេយ្យ ភាព និង​អភិបាលកិច្ច​ល្អ នៃ​សហគ្រាស​។ ៣)- បង្កើន​គុណភាព និង​សមត្ថភាព ធនធានមនុស្ស ជា​គណនេយ្យករ និង​សវន​ករ និង​លើកកម្ពស់​វិជ្ជាជីវៈ គណនេយ្យ និង​សវនកម្ម​។ ៤)- ជំរុញ​បន្ថែម និង​ទ្រទ្រង់​និរន្តរភាព នៃ​ទីផ្សារ​មូលធន ព្រមទាំង​បង្ក លក្ខណៈ ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានលទ្ធភាព ចូលរួម​ក្នុង​ទីផ្សារ​មូលធន​។ ៥)- ជា​មូលដ្ឋាន​ព័ត៌មាន​ហិរញ្ញវត្ថុ តែមួយគត់ ក្នុងការ​បង្ហាញ​របាយ​ការណ៍ ហិរញ្ញវត្ថុ ដើម្បី​ប្រកាស​ពន្ធ​។ ៦)-​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ និង ៧)-​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។​

​ជា​ចុងបញ្ចប់ លោក ងី តា​យី បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​ដែល​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​ពិភាក្សា ដ៏​មាន​សារៈសំខាន់​នេះ ក្នុងន័យ ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍន៍​វិស័យ​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា ឱ្យ​កាន់តែ​មានការ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​៕V

ទីតាំងផ្សាយពាណិជ្ជកម្ម