ប្រជុំ​អប់រំ​ចិត្តសាស្ត្រ ស្តីពី​គ្រឿង​ញៀន​ខុសច្បាប់ តាមរយៈ Video Conference

143
ចែករម្លែក


ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រជុំ ផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ ស្តីពី​គ្រឿងញៀន​ខុសច្បាប់ ដល់​អង្គភាព​កងរាជអាវុធហត្ថ ទាំង ២៥ រាជធានី​-​ខេត្ត តាមរយៈ Video Conference​។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី ស្នងការ នៃ​ស្នងការដ្ឋាន ទំនាក់ទំនង កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មាន​ចូលរួម​ពី ស្នងការរង នាយ នាយរង​ការិយាល័យ ជាច្រើនរូប​ទៀត​។​

​សមាសភាព​ចូលរួម​ប្រជុំ ដោយ​ភ្ជាប់​រូបភាព តាមរយៈ Video Conterence របស់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ មានដូចជា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ សា​វុទ្ធី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី សាត់​សាយ មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នាយរង​សេនាធិការ នាយការិយាល័យ​ជំនាញ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀតផង​ដែរ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម