ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ជំរុញ​កងកម្លាំង​គ្រប់​ជំនាញ​ត្រូវ​អនុវត្តន៍​តួនាទី​ភារកិច្ច​ស្នូល​

204
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ថ្លែង​ជំរុញ​ដល់​កងកម្លាំង​នគរបាល​គ្រប់​ជំនាញ​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ អនុវត្តន៍​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​។​ពិសេស​លើ​ការអនុវត្តន៍​ការងារ​គោ​លន​យោ​បាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

​ការ​ថ្លែង​ជំរុញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ និង​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម នាឱកាស​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​នាង​មុខ​នេះ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង នាយ នាយរង​កា​រិ​យល​យ័​និង​លោក​អធិការ​ក្រុង ស្រុក​ទាំង​៨ ព្រមទាំង​នាយប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥១​ប៉ុស្តិ៍​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​លើកឡើង​របស់​មន្ត្រី​ជំនាញ​គ្រប់ផ្នែក​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ក៏បាន​ថ្លែង​ជំរុញ ណែ​នាំឱ្យ​កងកម្លាំង​គ្រប់​ជំនាញ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការ​បន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង ការទប់ស្កាត់​អំពើ​ឆក់​ប្លន់ និង​ការងារ​ចាំបាច់​មួយចំនួនទៀត ក្នុង​គោលបំណង​សម្រេច​ឲ្យ​បាន​ជោគជ័យ នូវ​រាល់​ទិសដៅ ផែនការ ដែល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានដាក់ចុះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម