​ខឹង​កូន​និង​ប្អូន​ដើរលេង​មិន​នៅផ្ទះ​ស្ត្រី​ម្នាក់​ប្រើ​អំពើហិង្សា​យក​ម្ជុលចាក់​បាតជើង​

284
ចែករម្លែក

ដោយ​÷​វិវឌ្ឍន៍​/​កំពង់ឆ្នាំង​៖​ស្ត្រីម្នាក់ បាន​យកម្ជុលចាក់បាតជើងកូនបង្កើត និង ប្អូនបង្កើត ដោយសារតែ​ពួកគេ​ដើរលេងច្រើន មិននៅផ្ទះ​។ ករណីហិង្សាក្នុងគ្រួសារ នេះ បានកើតឡើងកាលពី យប់ថ្ងៃ ទី ១០ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួល​មួយកន្លែង ក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង​។​

ជនសង្ស័យប្រើអំពើហិង្សា នៅក្នុងគ្រួសារ​នេះ មានឈ្មោះ ស៊ន គន្ធា អាយុ ៣០ ឆ្នាំ ជាស្រី្តមេម៉ាយក្រីក្រ មានមុខ របរ ជាកម្មករ ក្នុងអាហា​រដ្ឋា​ន មួយកន្លែង ស្នាក់នៅ ផ្ទះ ជួល​ខាងលើ​។ ចំណែក កុមាររងគ្រោះ ទី ១. ឈ្មោះ ស៊ន ធារ៉ា ភេទប្រុស អាយុ ១០ ឆ្នាំ ( ត្រូវជាកូនបង្កើត របស់ជនសង្ស័យ ) ទី ២ . ឈ្មោះ ស៊ន ស្រី ពៅ ភេទស្រី អាយុ ៨ ឆ្នាំ ( ត្រូវជា ប្អូនស្រីបង្កើត របស់ ជនសង្ស័យ​)​។​

សមត្ថកិច្ច បានបញ្ជាក់ ថា បន្ទាប់ពី​ឃាត់ខ្លួន​មក​សួរនាំ​ស្ត្រី​រូបនេះ បានសារភាពថា ដោយសារ កូន និងប្អូនគាត់ ដើរលេងមិននៅផ្ទះស្ទើរតែរៀងរាល់ថ្ងៃ មិនស្តាប់ការ ប្រៀប​ន​ប្រដៅ ទើបគាត់ យកម្ជុលដេរ ចាក់បាតជើងទាំង​សងខាង របស់ពួកគេទាំង ២ នាក់ ។ ដោយឡែក អ្នក​រស់នៅជិតខាងផ្ទះជួល របស់ជនសង្ស័យ និយាយ ថា មកពី ក្មេងទាំង ២ នាក់ នេះដើរលួចអីវ៉ាន់គេឯង ម្ដាយណែនាំមិនស្ដាប់​ទើប ម្តាយខឹង​ឈានដល់​ប្រើហិង្សា តែម្តង ។
មកដល់ នៅ ព្រឹក ថ្ងៃ ទី ១១ ខែ សីហា នេះ ស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូន ខ្លួន ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង កសាង សំណុំរឿងតាមផ្លូវច្បាប់​។​

​ទន្ទឹមនឹងនេះ​លោក វរសេនីយ៍ឯក ស្រី សុដា ប្រធានការិយាល័យ ប្រឆាំងការជួញដូរ និង ការពារ នីតិជននៃ ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា សមត្ថកិច្ច បានធ្វើការ អប់រំ​ស្ត្រី​រូបនេះ​និង បានធ្វើកិច្ចសន្យា ឱ្យ​គាត់បញ្ឈប់ការប្រើអំពើហិង្សា ទៅលើ កូន និង ប្អូនជាកុមារបន្តទៀត​។ ដោយនៅពេល ល្ងាច ថ្ងៃ ទី ១១ ខែ សីហា នេះ សមត្ថកិច្ច នឹងដោះលែង​ឱ្យ​គាត់ទៅផ្ទះវិញហើយ​។


​ចំណែក​ក្មេងរងគ្រោះ​ទាំងពីរ​នាក់ ដោយមានការព្រមព្រៀងពីម្តាយ និង បងស្រី ត្រូវ សមត្ថកិច្ច ប្រគល់ឱ្យ​មន្ទីរសង្គម កិច្ចខេត្តយកទៅ ព្យាបាល នៅមន្ទីរពេទ្យ ខេត្ត និង យកចិញ្ចឹម​ឱ្យ រៀនសូត្រ នៅក្នុងមណ្ឌលកុមារ កំព្រាខេត្ត កំពង់ឆ្នាំង ដើម្បីបានរៀន សូត្រ អប់រំ​ឱ្យ​ពួកគេក្លាយជាកុមារល្អ មានប្រយោជន៍ដល់សង្គមជាតិទៅអនាគត​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម