ព្រឹក​នេះ​លោក នេត្រ ភ​ត្ដ្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នឹង​បកស្រាយ​អំពី​ការប្រែប្រួល​អាកាសធាតុ​និង​ផលប៉ះពាល់​មកលើ​កម្ពុជា​

148
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ការប្រែប្រួល​អាកាសធាតុ​និង​ផលប៉ះពាល់​មកលើ​ប្រទេស​កម្ពុជា​» នៅវេលា​ម៉ោង​០៩៖៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋាភិ​បាល ។​

លោក នេត្រ ភាត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ៕

​សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញជូន​សាធារណជន​ឲ្យ​បាន​យល់ច្បាស់​ពី​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ ដែលជា​កត្តា​នាំ​ឲ្យ​មាន​ផលប៉ះពាល់​សេដ្ឋកិច្ច សង្គម ​រួម​នឹង​វិធានការ​ជាក់ស្ដែង​ដែល​ក្រសួងបរិស្ថាន​បាននិងកំពុង​អនុវត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​ក្នុង​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹងថា​ សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពីលោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និង​មានការ​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ពី​លោក នេត្រ ភ​ត្ដ្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម