​ជំរុញ​អត្ត​ព​លិ​ក ប្រដាល់​គុន​ខ្មែរ ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់ ត្រៀម​ស៊ី​ហ្គេម ២០២១ នៅ​វៀតណាម​

235
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក តែម ម៉ឺន នាយក​មជ្ឈមណ្ឌល​កីឡា កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ បាន​អញ្ជើញ​សួរសុខទុក្ខ គ្រូបង្វឹក ក្រុម​កីឡាករ -​កីឡាការិនី ប្រដាល់​គុន​ខ្មែរ ដែល​កំពុង​ហ្វឹកហាត់ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ នៅ​សាល​ហ្វឹកហាត់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។​

​លោក តែម ម៉ឺន ក៍បាន​ណែនាំ ដល់​គ្រូបង្វឹក និង​ក្រុម​កីឡាករ -​កីឡាការិនី ប្រដាល់​គុន​ខ្មែរ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​ជាប្រចាំ ទាំង​ការហ្វឹកហាត់ បច្ចេកទេស និង​កម្លាំង ដើម្បី​ត្រៀម​ចូលរួម ការប្រកួត​នានា នៅពេល​ខាងមុខ ជាពិសេស​ព្រឹត្តិការណ៍ ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២១ ( SEA GAMES 2021 ) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​លោក​បាន​បន្តថា​៖ លោក​ស្នើសុំ​ឲ្យ​គ្រូបង្វឹក និង​ក្រុម​កីឡាករ -​កីឡាការិនី ប្រដាល់​គុន​ខ្មែរ បង្កើន​ការធ្វើ​អនាម័យ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​អាកុល ឬ​ជែ​ល រក្សា​គម្លាត​សង្គម និង​គម្លាត​បុគ្គល ជាដើម ដើម្បី​រួមគ្នា​ប្រយុទ្ធ ប្រឆាំងនឹង​មេរោគ កូ​វីដ ១៩ ( COVID-19 ) និង​ជាពិសេស គោរព​តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម