សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ចាប់ផ្តើម​បណ្តុះបណ្តាល ធនធានមនុស្ស​

207
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ដួង ហេង អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា បាន​មានប្រសាសន៍ ក្នុងឱកាស​កិច្ចប្រជុំ​ថាៈ តាម​ការចង្អុលបង្ហាញ របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ យើង​ត្រូវ​ជ្រើសរើស កីឡាករ​-​កីឡាការិនី វាយ​កូនឃ្លី​លើ​តុ នៅតាម​គ្រឹះ​សិក្សា សាលា​ចំណេះដឹង​ទូទៅ ទាំង​រដ្ឋ និង ឯកជន នៅ​រាជធានី​ភ្នំពេញ ដែលជា​ដំ​ណា​កា់ល​ទី​១ របស់​សហព័ន្ធ​។​

​លោក​អនុប្រធាន បាន​បន្តថាៈ ដំបូង យើង​ផ្តើម​ពី​សាលារៀន​ចិន និង​សាលា​ភាសា អន្តរជាតិ មួយចំនួន ដែលមាន​ទីលាន ហ្វឹកហាត់​សិន នេះ​គឺជា​ទិសដៅ​អនុវត្ត​បន្ត ។ សហព័ន្ធ ត្រូវ​ស្វែងរក​ធនធាន ក៏ដូចជា បណ្ដុះ​កីឡាករ -​កីឡាការិនី​ថ្មីៗ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ( SEA GAMES 2023 ) លើក​ទី​៣២ ដែល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ ។​

​លោក ដួង ហេង បាន​បន្ថែមទៀតថាៈ ចំពោះ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ ដែល​វៀតណាម ធ្វើ​ម្ចាស់ផ្ទះ នាពេល​ខាងមុខនេះ​។ សហព័ន្ធ ក៏បាន​ឲ្យ​មានការ​ជ្រើសរើស កីឡាករ​-​កីឡាការិនី កូន​ខ្មែរ កំពុង​រស់នៅ​ក្រៅប្រទេស ដែលមាន​ចំណូលចិត្ត លើ​កីឡា​វាយ​កូនឃ្លី លើ​តុ​នេះ ផងដែរ​៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម