តារា​សម្តែង ជា ម៉ា​រី ឆ្លើយតប​ទៅកាន់​អ្នក​រិះគន់ រឿង​នាង​ស្លៀក​ប៊ី​គី​នី ធ្វើ​ខួបកំណើត

528
ចែករម្លែក

ភ្នំពេញៈ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ តារា​សម្ដែង ជា ម៉ា​រី ដែល​បាត់​មុខជា​យូរ ខែ​ឆ្នាំ ក្រោយ​រៀបការ​នោះ បាន​ធ្លាយ​ព័ត៌មាន​រៀបចំ ពិធី​ខួបកំណើត របស់ខ្លួន​ដោយ​អញ្ជើញភ្ញៀវ​ចូលរួម យ៉ាងច្រើន​កុះករ តែ​អ្វី​ដែលជា​ការកត់សម្គាល់​នោះ អ្នកនាងស្លៀក​សម្លៀកបំពាក់ ប៊ី​គី​នី ក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន​តែម្ដង​។
​ ​
​ជាមួយគ្នា​នោះ ការ​ស្លៀកពាក់​បែបនេះ បង្ហោះ​ចូលក្នុងគណនី​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​នេះ ត្រូវបានបណ្ដា​សារព័ត៌មានក្នុងស្រុក​ជាច្រើន នាំគ្នា​ចុះផ្សាយ​ហូរហែ រហូត​មហាជន​មួយចំនួន​បាន​រិះគន់​លើ​រូបនាង ព្រោងព្រាត ដោយ​ចោទនា​ងថា រឿង​ស្លៀកពាក់​មិន​សមរម្យ​នេះ និង​មិន​ត្រឹមត្រូវ មិនដែល​មាន​នរណាស្លៀក​ប៊ី​គី​នី ធ្វើ​ខួបកំណើត អ៊ីចឹង​សោះ ? ។​

កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ ឆ្លើយ​ទៅនឹង​អ្នក​រិះគន់​នោះ អ្នកនាង ជា ម៉ា​រី បាន​និយាយ ថាៈ “​កម្មវិធី​ខ្ញុំ ធ្វើ​នៅ​កន្លែង​ហែល​ទឹក ចង់ឱ្យ​ខ្ញុំ​ពាក់​ហូល​ផាមួង ហែល​ទឹក​មែន ? ឬមួយ​ទៀតកម្មវិធី​ហ្នឹង ខ្ញុំ​ធ្វើ​លុយ​ខ្លួនឯង សេចក្ដីសុខ​របស់ខ្ញុំ​ខ្លួនឯង ហេតុអ្វី​បាន​ត្រូវ​ទើស​ជេរ​ម៉េ​ស ? ខ្ញុំ​ខ្ចីលុយ​អ្នកឯងធ្វើ​មែន​ទេ ? ខ្ញុំ​មិនបាន​ខ្វល់​នឹង​សម្តី​ពួកអ្នកឯង​ទេ​។ ព្រោះ​អ្នកឯង មិនបាន​ផ្តល់សេចក្តីសុខឱ្យ​ខ្ញុំ​ទេ ចង់​និយាយ​អ្វី ក៏​និយាយ​ទៅ គឺ​គ្រាន់តែ​ចង់​ប្រាប់ថា ខ្ញុំ​ធ្វើ​នៅ​កន្លែង​ហែលទឹក ស្តាប់​ឱ្យ​យល់ គិត​ឱ្យដល់ មាន​ខួរក្បាល​មួយ​ដែរ រៀន​មើល​ផង​ថាគេ​ធ្វើ​នៅ​កន្លែង​ណា ? ហើយ​មុននឹង​ដៀល​ខ្ញុំ​ថា ស្រីខូច​ហ្នឹង មើលខ្លួន​ឯង​ផង​ទៅ ធ្វើ​ខ្លួនឯងឱ្យតែ​ល្អ​សិន​ទៅ​” ។

តារា​សិច​ស៊ី​ដែល​ល្បីឈ្មោះ​ខ្លាំង ក្នុង​ឆ្នាំ​២០១៩ រូបនេះ បាន​សង្កត់ធ្ងន់ថាៈ “​យ៉ាប់​ណាស់ ប្រហែល​គាត់​មិនដែល​នាំ​ក្រុមគ្រួសារ​គាត់ទៅ​ហែល​ទឹកហើយ ​បាន​គាត់ មិនដឹងថាកន្លែងហែល​ទឹក គេ​ពាក់​បែប​ម៉េច អូ​… ខ្ញុំ​ភ្លេច​ប្រាប់ថា ខ្ញុំ​មិនបាន​ចង់​ល្បី​ទេ​។ បើ​ខ្ញុំ​ចង់​ល្បី ខ្ញុំ​ឲ្យ​លុយអ្នកកាសែត ចុះ​បាត់​ហើយ នេះ​ខ្ញុំ​ផុស​ក្នុង account របស់ខ្ញុំ ជីវិត Private របស់ខ្ញុំ ហើយ​កន្លែងធ្វើ​ខួប ខ្ញុំ​ម៉ៅ​ដាច់​សម្រាប់ធ្វើ Bikini Party ពូ​ស្គាល់ Bikini Party អត់ បើ​អត់​ស្គាល់​ពូ​អាច​ទៅ​សួរកន្លែងហែល​ទឹកបាន ថា ពេល​ហែល​ទឹក​គេពាក់​បែប​ម៉េច​”​។

និយាយ​បែបនេះហើយ ជា ម៉ា​រី បាន​សរសេរលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ទៀតថាៈ “​ឆ្នាំក្រោយ​ខ្ញុំសូម​ធ្វើ​ខួប​ម្ដងទៀត តែ​សុំ​មិន​ពាក់​ដូច​ក្នុង​រូបនេះហើយ​ ព្រោះ​ខ្លាច​លោកពូ​អ្នក​មីង​មិន​សប្បាយចិត្ត​។ ព្រោះ​អ្វី​កម្មវិធី ដែល​ខ្ញុំ​ពាក់​ប៊ី​គី​នី​នោះ ពួកគាត់​មិន​សប្បាយចិត្ត​។ ពួកគាត់​ឡើង​ឈាមអីចឹង ចាំ​ខ្ញុំ​បំពេញ​បំណង​លោកពូ អ្នក​មីង ហើយ​ជួយ​ចងដៃ​ផង មួយថ្ងៃៗ អត់​គិត​ខំ​រកលុយ ធ្វើខ្លួន​ឲ្យ​ស្អាត​ទេ អង្គុយតែ​ទើស​គេឯង​អីចឹង​ទៅ​”​។​

ចំពោះ​ការបកស្រាយ និង​ឆ្លើយតប​បែប​ឥត​សំចៃមាត់ បែប​ឌឺដង​ផ្លែផ្កា​នេះ តារា​សម្តែង​ស្រី​នេះ ទំនង​អាចធ្វើ​ឲ្យ​អ្នក​រិះគន់ ដែល​ជេរប្រមាថ លើ​រូបនាង​នោះ ប្រាកដជា​ឆ្អែត​បាយ​មិនខានឡើយ បើ​អ្នកនាងប្រើពាក្យ​សុទ្ធតែ​អត់គិត​រកលុយ​ធ្វើខ្លួនឲ្យ​ស្អាត​ទេ អង្គុយចាំតែ​ទើស​គេឯង ហើយ​ដេកស៊ី បក់​មិន​ល្ហើយមើលទៅ​ ទាល់តែ​ចាំ​ទើស​គេ​។
​ ​
​សូម​រំលឹកថា អ្នកនាង ជា ម៉ា​រី ជា​តារា​សម្តែង​ស្រី ល្បីឈ្មោះ ពូកែ​ថត​ស៊ិច​ស៊ី និង​សម្តែង តួ​ស្រី​ឆ្នាសឆ្នើម លេងខ្លួន​ជា​កូន​មាន​ហើយ​។ នាង​ជាតា​រា​ស្រី លេចមុខ​ជាច្រើន​ក្នុង​បទ​ចម្រៀង របស់​ផលិតកម្ម​ល្បីៗ​។ នាង​ជាតា​រា​ស្រី ដែល​ល្បី​ក្នុងចំណោម​តារា​ស៊ច​ស៊ី ដូចជា ពេជ្រ អា​វី​ហ្សា​, វ៉ាន់ លី​ឡា​, បេ​នី យុំា​ង និង ពេជ្រ សូលី​កា ចាប់​តាំង​អំឡុង​៤​ទៅ ៥ ឆ្នាំមុន មកម្ល៉េះ​៕ ដោយៈ បូ​រិ​ន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម