អូស្ត្រាលី​ជួប​ការស្លាប់​ដោយកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្លាំង​បំផុត

187
ចែករម្លែក

​អូស្ត្រាលី​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ច្រើន​បំផុត​កាលពី​ថ្ងៃ​ពុធ​ទី​១២​សីហា​និង​ការឆ្លង​វីរុស​ប្រចាំថ្ងៃ​ក៏​កើនឡើង​ខ្ពស់​បំផុត​រយៈពេល​៣​ថ្ងៃ ដែល​នាំ​ឱ្យ​អស់​សង្ឃឹម​កា​រ​ដែលថា ការផ្ទុះ​វីរុស​លើក​ទី​២ នៅ​រដ្ឋ​វិច​ធឺ​រៀ អាច​នឹង​គ្រប់​គ្រងបាន​នោះ​។​

​រដ្ឋ​វិចធឺ​រៀ បាន​រាយការណ៍​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​២១​នាក់​ហើយ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤១០​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងទៅ ដោយ​បញ្ចប់​ករណី​ឆ្លង​ថ្មី ក្រោម​៤០០ នាក់​រយៈពេល​៣​ថ្ងៃ​​ជាប់​គ្នា​។​

​ការឆ្លង​វីរុស​ជា​ចង្កោម​នៅ​ទីក្រុង​មែ​ល​ប៊​ន ក្នុង​រដ្ឋ​នេះ​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​ដាក់​បម្រាម​គោចរ​ពេលយប់ រឹតបន្តឹង​លើ​ចលនា​មនុស្ស​ប្រចាំថ្ងៃ និង​បញ្ជា​ឱ្យ​បិទ​មួយ​ផ្នែក​ធំ​នៃ​សេដ្ឋកិច្ច​រដ្ឋ​កាលពី​សប្តាហ៍​មុន​។​

​គិត​រហូត​មកដល់ពេលនេះ អូស្ត្រាលី​មាន​ករណី​ឆ្លង​វីរុស​ចំនួន ២២.០០០ នាក់​និង ៣៥២ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម