ចូ បាយដិន ជ្រើសរើសស្ត្រី ស្បែកខ្មៅដំបូងបង្អស់ធ្វើជាដៃគូឈរឈ្មោះបោះឆ្នោត

164
ចែករម្លែក

លោកចូ បាយដិន បានតែងតាំងព្រឹទ្ធសមាជិកមកពីរដ្ឋកាលីហ្វ័រនីញ៉ា លោកស្រី កាម៉ាឡា ហារីស ធ្វើជាដៃគូឈរឈ្មោះបោះឆ្នោតរបស់គាត់ (សម្រាប់តំណែងអនុប្រធានាធិបតី) កាលពីថ្ងៃអង្គារទី១១សីហា ដោយបង្កើតប្រវត្តិសាស្រ្តចំពោះការជ្រើសរើសស្ត្រីស្បែកខ្មៅដំបូងគេដើម្បីប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សដ៏សំខាន់មួយ និងទទួលស្គាល់តួនាទី សំខាន់ដែលអ្នកបោះឆ្នោតស្បែកខ្មៅនឹងដើរតួក្នុងការប៉ុនប៉ងកម្ចាត់ប្រធានាធិបតីដូណាល់ ត្រាំ។

ក្នុងការជ្រើសរើសលោកស្រីហារីស លោកបាយដិន កំពុងឱបក្រសោបយកអតីត គូប្រជែង មកពីគណបក្សប្រជាធិបតេយ្យដែលស្គាល់ច្បាស់ពីភាពតឹងរ៉ឹងនៃ យុទ្ធនាការជាតិ។ ព្រឹទ្ធសមាជិក១អាណត្តិអាយុ ៥៥ ឆ្នាំ ដែលជាកូនចៅអ្នក អាស៊ីខាងត្បូងរូបនេះគឺជាបុគ្គលម្នាក់ក្នុងចំណោមឥស្សរជនលេចធ្លោបំផុតរបស់គណបក្សប្រជាធិបតេយ្យ។ លោកស្រីបានក្លាយជាគូប្រជែងកំពូលម្នាក់យ៉ាងឆាប់រហ័ស សម្រាប់តំណែងលេខ ២ បន្ទាប់ពីយុទ្ធនាការប្រជែងតំណែងនៅសេតវិមាន របស់លោកស្រីបានបញ្ចប់។

លោកស្រីនឹងបង្ហាញខ្លួនជាមួយលោកបាយដិនក្នុងនាមជាដៃគូឈរឈ្មោះបោះឆ្នោត របស់គាត់នៅឯព្រឹត្តិការណ៍មួយនៅថ្ងៃពុធទី១២សីហា ក្បែរផ្ទះរបស់គាត់នៅទីក្រុង វីលមីងតុន រដ្ឋដេឡាវែរ។

នៅក្នុងការប្រកាសអំពីការជ្រើសរើសនេះ លោកបាយដិនបានហៅលោកស្រីហារីសថា ជាអ្នកប្រយុទ្ធមិនចេះភ័យខ្លាចសម្រាប់មនុស្សទន់ខ្សោយនិងជាមន្ត្រីសាធារណៈដ៏ឆ្នើមម្នាក់របស់ប្រទេស។ លោកស្រីបាននិយាយថា “លោកបាយដិននឹងបង្រួបបង្រួម ប្រជាជនអាម៉េរិកនិងកសាងសហរដ្ឋអាម៉េរិក ដែលសមស្របនឹងឧត្តមគតិរបស់ យើង”។

លោកស្រីហារីសចូលរួមជាមួយលោកបាយដិននៅគ្រាមានវិបត្តិជាតិដែលមិនធ្លាប់មានពីមុនមក។ ជំងឺរាតត្បាតកូវីដ១៩បានសម្លាប់មនុស្សជាង ១៦០.០០០ នាក់នៅសហរដ្ឋ អាម៉េរិក គឺច្រើនជាងចំនួនអ្នកស្លាប់សរុបនៅប្រទេសណាៗទាំងអស់។ ការបិទអាជីវកម្មនិងការរំខាននានា ដែលបណ្តាលមកពីជំងឺរាតត្បាត បានបង្កឱ្យមាន បញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះភាពចលាចលបានលេចឡើងពាសពេញប្រទេស ខណៈជនជាតិ អាម៉េរិកប្រឆាំងនឹងការរើសអើងជាតិសាសន៍និងភាពសាហាវឃោរឃៅរបស់ប៉ូលិស៕ ដោយ៖ កញ្ញាដាលីស/Ha

លោកចូ បាយដិន បានតែងតាំងព្រឹទ្ធសមាជិកមកពីរដ្ឋកាលីហ្វ័រនីញ៉ា លោកស្រី កាម៉ាឡា ហារីស ធ្វើជាដៃគូឈរឈ្មោះបោះឆ្នោតរបស់គាត់កាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម