Liverpool គ្រោង​ចុះ​កិច្ចព្រម ព្រៀង​ផ្ទេរ​កីឡាករ កូ​ស្តា​ស ស៊ី​មី​គាស​

212
ចែករម្លែក

​ក្លឹប Liverpool ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ កូ​ស្តា​ស ស៊ី​មី​កាស (Kostas Tsimikas) បន្ទាប់ពី​ព្រមព្រៀង​តម្លៃ​ផ្ទេរ​១១,៧៥​លាន​ផោន​ជាមួយ​ក្លឹប Olympiacos ។​
​ ​
​ក្លឹប Liverpool បាន​ងាក​មករក​កីឡាករ​អន្តរជាតិ​ក្រិ​ក​រូបនេះ បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ​ខ្សែ ការពារ ចា​ម៉ា​ល់ ឡឺ​វី​ស (Jamal Lewis) របស់​ក្លឹប Norwich​។​
​ ​
​ឡឺ​វី​ស អន្ទះសា​ចង់​ផ្ទេរ​ទៅលេង​នៅ​ពហុកីឡាដ្ឋាន Anfield ដើម្បី​ប្រជែង​ជាមួយ​កីឡាករ អែន​ឌី រ៉ូបឺត​សិន (Andy Robertson) យក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​។​
​ ​
​ប៉ុន្តែ​ក្លឹប Norwich ទាមទារ​តម្លៃ​២០​លាន​ផោន ហើយ​ថា ពួកគេ​គ្មាន​ហេតុផល​ណាមួយ​ដែល ត្រូវ​លក់​ក្នុង​តម្លៃថោក​នោះទេ ។​
​ ​
​ស៊ី​មី​កាស ធ្លាប់​ឃើញ​លេង​សម្រាប់​ក្រុម​ក្រិ​កនៅ​ក្របខណ្ឌ Europa League ជាមួយ​ក្រុម Wolves កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាការ​ប្រកួត​មួយ​ដែល​ក្រុមការងារ​របស់​ក្លឹប Liverpool តាម​ឃ្លាំ មើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ទម្រង់​លេង​របស់​កីឡាករ​រូបនេះ​។​
​ ​
​កីឡាករ​រូបនេះ​ធ្វើបាន​ល្អ​នៅ​តំបន់​ស្លាប​ឆ្វេង​សម្រាប់​ក្រុម​ក្រិ​ក បើទោះបីជា​ចាញ់​១-០ ក៏ដោយ ប៉ុន្តែ​ក៏មាន​ជម្រើស​ផ្សេងទៀត​ផងដែរ ដែល​ក្នុងនោះ​ប្រធាន​ក្លឹប​កំពុង​តាម​ឃ្លាំង​មើល​។​
​ ​
​កីឡាករ ឡ៉​យ ខេ​លី (Lloyd Kelly) របស់​ក្លឹប Bournemouth ក៏​ជា​គោលដៅ​ផ្ទេរ​ម្នាក់​ផងដែរ ហើយ​កីឡាករ​ជម្រើស​យុវជន​អង់គ្លេស​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Bristol City ទៅ​ចូលរួម​ជាមួយ​ក្លឹប Dean Court ក្នុងតម្លៃ​១៣​លាន​ផោន​កាលពី រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ខេ​លី មាន​បញ្ហា​របួស​នៅពេល​ចាប់ផ្តើម​ឆាកជីវិត​ជាមួយ​ក្លឹប Bournemouth មុនពេល​បង្ហាញមុខ ត្រឹម​៩​លើក ខណៈ​បញ្ចប់​រដូវ​កាល​ក្នុងចំណោម​ក្រុម​ត្រូវ​កាត់ចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ កូ​ស្តា​ស ស៊ី​មី​កាស (Kostas Tsimikas)

ទីតាំងផ្សាយពាណិជ្ជកម្ម