វី​ល​ហ្វ្រី​ដ ហ្សា​ហា ទំនងជា​ផ្ទេរ​មក​Arsenal ខណៈ​អនាគត​នៅ​Crystal Palace មិន​ច្បាស់​

199
ចែករម្លែក

កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ទំនងជា​បាន​ផ្ញើ​សារ​ច្បាស់លាស់​ទៅកាន់​ក្លឹប Arsenal ខណៈ​កីឡាករ​ក្លឹប Crystal Palace រូបនេះ​ព្រលយ​ពាក្យ​ចង់​ផ្ទេរ​ទៅកាន់​ពហុកីឡាដ្ឋាន Emirates នៅ​រដូវក្តៅ​នេះ​។​
​ ​
​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Arsenal កាលពី​ឆ្នាំមុន ប៉ុន្តែ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) អតីត​គ្រូបង្វឹក​ក្លឹប​នេះ​បែរជា​សម្រេចចិត្ត ជ្រើស​រើសយក​កីឡាករ នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) របស់​ក្លឹប Lille វិញ​។​
​ ​
​តាំងពី​ពេលនោះ​មក ហ្សា​ហា បាន​និយាយថា វា​គឺជា​អារម្មណ៍​ដ៏​រំភើប​នៅពេល​ត្រូវបាន​គេ ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​វ័យ​កុមារ​របស់ខ្លួន ប៉ុន្តែ​ក្លឹប​នេះ​បែរជា​ងាក​ទៅរក​គោលដៅ ផ្សេង​ទៅវិញ​។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ដែលមាន​កិច្ចសន្យា​នៅ​ពហុកីឡាដ្ឋាន Selhurst Park ដល់​ឆ្នាំ​២០២៣ នោះ ហាក់ដូចជា​បាន​ផ្ញើ​សារ​ទៅកាន់​នាយក​ក្លឹប Arsenal ថា ខ្លួន​នៅតែ​ចង់​ផ្ទេរ​មក​ចូលរួម ជាមួយ​ក្លឹប​នេះ​។​
​ ​
​មានការ​ភ្ជាប់ ហ្សា​ហា ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លឹប Crystal Palace ចាប់តាំង ពី​ដំណាច់ រដូវ​កាល នៅពេល​គ្រូបង្វឹក រ៉​យ ហាច​សិន (Roy Hodgson) បាន​សារភាព ថា កីឡាករ​រូបនេះ គ្រោង​នឹង​ចាក​ចេញពី​ក្លឹប​នៅ​ភាគខាងត្បូង​ទីក្រុង​ឡុង​ដ៍​។​
​ ​
​លោក ហាច​សិន បាន​និយាយ​បន្ទាប់ពី​ក្រុម​របស់លោក​ប្រកួត​ស្មើ​១-១ ជាមួយ​ក្រុម Tottenham នៅ​ថ្ងៃ​ចុងក្រោយ​ថា “​វី​ល​ហ្វ្រី​ដ បានបញ្ជាក់​យ៉ាងច្បាស់​ចាប់តាំងពី​ខ្ញុំ​មកកាន់​ក្លឹប​នេះ​ថា ខ្លួន​ចង់​ផ្ទេរចេញ និង​ស្វែងរក​ការប្រកួតប្រជែង​ថ្មី​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)

ទីតាំងផ្សាយពាណិជ្ជកម្ម