Manchester United ចង់​ផ្ទេរ ឌី​ក្លាស កូ​ស្តា

188
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Manchester United អន្ទះសា​ចង់​ផ្ទេរ​ខ្សែបម្រើ​ស្លាប ឌី​ក្លាស កូ​ស្តា (Douglas Costa) របស់​ក្លឹប Juventus ខណៈ​លោក អូ​ឡេ ហ្គា​ន់​ណា សូ​ស​ល្យែ​រ (Ole Gunnar Solskjaer) កំពុង​ស្វែងរក​ជម្រើស​ថ្មី បន្ទាប់ពី​ខកខាន​មិនបាន​ឆ្លើយតប​តាម​ពេល​កំណត់​របស់​ក្លឹប Dortmund ក្នុងការ​ផ្ទេរ​កីឡាករ ចា​ឌិន សាន​ចូ (Jordan Sancho) កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​។​
​ ​
​ក្លឹប Dortmund ទុកពេល​ឲ្យ​ក្លឹប United រហូត​ដល់ពេល​ពួកគេ​ចាប់ផ្តើម​ប្រមូលផ្តុំ​សម្រាប់ ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​នៅ​ស្វ៊ី​ស ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ ១០៨​លាន​ផោន​សម្រាប់​កីឡាករ​អង់គ្លេស​រូបនេះ ប៉ុន្តែ​ក្លឹប​អាល្លឺម៉ង់​នេះ​បាន​ចាកចេញ​ជាមួយ សាន​ចូ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​។​
​ ​
​លោក សូល​ស្យែ​រ ត្រូវតែ​ងាក​មករក​កីឡាករ​ថ្មី ប្រសិនបើ​នាយក​ក្លឹប United មិនអាច​បញ្ចុះ បញ្ចូល​ឲ្យ​ក្លឹប Dortmund សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ សាន​ចូ ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​
​ ​
​គេ​ជឿថា កូ​ស្តា គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​នៅ​ក្លឹប​ជើងឯក​ក្របខណ្ឌ Serie A ហើយ​អាចជា​ចំនួន​លើស ដែល​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។ ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល រូបនេះ​ខកខាន​មិនបាន​ទទួល​ការចាប់អារម្មណ៍​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​
​ ​
​ក្លឹប Juventus ប្រកាស​តែងតាំង​លោក អែន​ឌ្រា ភា​ឡូ (Andrea Pirlo) ជា​គ្រូបង្វឹក​ថ្មី​កាលពី​ចុង សប្តាហ៍​មុន បន្ទាប់ពី​បណ្តេញ​លោក សារី ហើយ​ក្លឹប Juventus ត្រៀម​ជម្រុះ​កីឡាករ​មួយ ចំនួន​ធំ​ចេញ​។​
​ ​
​កូ​ស្តា គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​ត្រូវ​លក់​ចេញ​នៅ​រដូវក្តៅ​នេះ ស្របពេល Manchester United ចាប់អារម្មណ៍​ខ្លាំង​លើ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ឌី​ក្លាស កូ​ស្តា (Douglas Costa)

ទីតាំងផ្សាយពាណិជ្ជកម្ម