Atletico Madrid បញ្ជាក់ថា កីឡាករ​សំខាន់​ពីររូប ផ្ទុក​វីរុស​កូ​រ៉ូ​ណា

209
ចែករម្លែក

ក្លឹប Atletico Madrid បាន​បញ្ជាក់ថា កីឡាករ​សំខាន់​ពីរ​រូបនេះ​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ការធ្វើ​តេស្ត​នាពេល​ថ្មីៗ​នេះ​។​
​ ​
​ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ​នេះ​គ្រោង​នឹង​ប្រកួត​ជាមួយ​ក្រុម RB Leipzig នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​នឹង​ធ្វើទៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​ការប្រកួត​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ​។​
​ ​
​បន្ទាប់ពី​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​យប់​ថ្ងៃ​សៅរ៍ ក្លឹប Atletico បាន​ទទួល ស្គាល់ថា កីឡាករ​ពីររូប​នេះ​បាន​ឆ្លង​វីរុស​នេះ ហើយ​ថា ពួកគេ​មាន​សុខ​ភាពល្អ​ធម្មតា​។ ក្លឹប​ក៏បាន​ជូន ដំណឹង ទៅ​ស្ថាប័ន​រៀបចំ​បាល់ទាត់​ផងដែរ​។​
​ ​
​ក្លឹប Atletico បាន​ទទួលស្គាល់ថា នៅពេលនេះ ពួកគេ​នឹងធ្វើ​តាម​គោលការណ៍​ណែនាំ​របស់ UEFA ខ្លាចក្រែង​មាន​ករណី​ឆ្លង​នៅក្នុង​ចំណោម​ក្រុម​ដែល​ត្រូវ​ប្រកួត​។ ព័ត៌មាន​នេះ​តម្រូវ​ឲ្យ មានការ​ធ្វើតេស្ត​ឡើងវិញ​ទូទាំង​ក្លឹប និង​ជាប្រចាំ ហើយនឹង​ត្រូវធ្វើ​មុនពេល​អាចធ្វើ​ដំណើរ​បាន​។​
​ ​
​ក្លឹប Atletico មិនបាន​បញ្ជាក់​ប្រាប់ថា កីឡាករ​រូប​ណា​ទេ ដែល​តេស្ត​ឃើញ​វិជ្ជមាន ប៉ុន្តែ​នៅ ពេលនេះ ពួកគេ​នឹង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ក្រុម​និង​មិន​ចូលរួម​ការធ្វើ ដំណើរ​ទៅ​ទីក្រុង Lisbon ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ក្លឹប Atletico Madrid

ទីតាំងផ្សាយពាណិជ្ជកម្ម