វីរុស​កូវី​ដ​១៩ ត្រូវបាន​រកឃើញ​នៅលើ​អាហារ​សមុទ្រ​ក្លាសេ​នាំចូល​ចិន​

256
ចែករម្លែក

​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១ សីហា​ថា ក្រុម​អាជ្ញាធរ​នៅ​ប្រទេស​ចិន ​បាន​រកឃើញ​វីរុស​កូវី​ដ​១៩ ​នៅលើ​កញ្ចប់​អាហារ​សមុទ្រ​ក្លាសេ​ដែល​ត្រូវបាន​នាំ​ចូល​ដែល​មកពី​ទីក្រុង​កំពង់ផែ​Dalian ភាគ​ឦសាន​នៃ​ប្រទេស​ចិន ។ ទីក្រុង​Dalian កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​នៃ​ករណី​ឆ្លង​វីរុស​។​

​វីរុស​នេះ​ត្រូវបាន​រកឃើញ​នៅលើ​កញ្ចប់​អាហារ​សមុទ្រ​ក្លាសេ​ ដែល​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​ចំនួន​៣​នៅ​ទីក្រុង​Yantai នៅ​ខេត្ត​Shandong ។​

​រដ្ឋាភិបាល​ក្រុង Yantai បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ អាហារ​សមុទ្រ​នេះ​គឺ​មក​ពី​ការ​នាំចូល​ដែល​បាន​មក​ដល់​ទីក្រុង​Dalian ប៉ុន្តែ​មិន​បាន​និយាយ​ថា​តើ​វា​មក​ពី​ប្រភពដើម​​ណា​នោះ​ទេ​។​

​កាលពី​ខែ​កក្កដា ក្រុម​មន្ត្រី​គយ​នៅ​ទីក្រុង​Dalian បាន​រកឃើញ​វីរុស​កូវី​ដ​១៩ នៅក្នុង​កញ្ចប់​បង្គា​ក្លាសេ​ដែល​នាំចូល​ពី​ប្រទេស​អេក្វាទ័រ ហើយ​បន្ទាប់មក​ចិន​បាន​ផ្អាក​ការ​នាំចូល​ពី​ក្រុមហ៊ុន​ផលិត​​បង្គា​អេក្វាទ័រ​ចំនួន​៣៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ផលិតផល​អាហារ​សមុទ្រ​ក្លាសេ ត្រូវបាន​គេ​ឃើញ​នៅ​ទីផ្សារ​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម