ប្រជាពលរដ្ឋ​១២៤៨​ក្បាលដី​សប្បាយចិត្ត​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នៅ​សង្កាត់​ទួល​សង្កែ​ទី​១

176
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ប្រជាពលរដ្ឋ​១២៤៨​ក្បាលដី​សប្បាយចិត្ត​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ដែល​ពួកគាត់​អាច​យកទៅ​ប្រើប្រាស់​បានជា​ផ្លូវការ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ក្រុមការងារ​ការិយាល័យ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ តំណាង​លោក ជា ពិសី អភិបាលខណ្ឌ តាម​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ប័ណ្ណកម្មសិទ្ធិ ដែល​ចែកជូន​ប្រជាពលរដ្ឋ​១២៤៨​ក្បាលដី​នៅ​ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​ខែសីហា ឆ្នាំ​២០២០​ថា ពិធី​ចែក​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ទាំង​១២៤៨​ក្បាលដី ប្រព្រឹត្តឡើង ក្រោយពី​ការងារ​វាល​ទី​១ របស់​ការិយាល័យ បាន​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២០ បញ្ចប់​ជោគជ័យ តាម​ផែនការ​គ្រោងទុក​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លើ​វ​ស័​យ​ដីធ្លី​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២១​ខាងមុខ ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នៅពេលនេះ ដែល​ពួកគាត់​អាច​យកទៅ​ប្រើប្រាស់​បានជា​ផ្លូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ស មិនមាន​បញ្ហា​នោះទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម